ព័ត៌មានជាតិ

រថយន្តកែច្នៃបុកគោយន្តអូសជាច្រើនម៉ែត្រ បណ្តាលឲ្យមនុស្ស២នាក់របួសធ្ងន់!

កោះកុងៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីរថយន្តកែច្នៃមួយគ្រឿង បានបើកបុកគោយន្ត ពេញទំហឹង អូសជាច្រើនម៉ែត្រ បណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវជាតិលេខ៤៨ ចន្លោះគីឡូម៉ែត្រលេខ ៨៨-៨៩ ក្នុងភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។

សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលកោះកុង បានឲ្យដឹងថា ករណីនេះបង្កឡើងដោយរថយន្តកែច្នៃ ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2D-0281 បានបើកបុកពីក្រោយគោយន្ត ដែលមានអ្នករួមដំណើរចំនួន២នាក់ បណ្តាលឲ្យអូសជាច្រើនម៉ែត្រ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តកោះកុង ដើម្បីសង្គ្រោះបន្ទាន់ ចំណែកអ្នកបើកបររថយន្តកែច្នៃ បានរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកមធ្យោបាយធ្វើដំណើរខាងលើ យកមករក្សាទុកដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់៕

មតិយោបល់