ព័ត៌មានសេដ្ឋកិច្ច

ក្នុងខែកុម្ភៈ ចំណូលពន្ធគ្រប់ប្រភេទប្រមូលបានជាង ១០០លានដុល្លារ

ក្នុងខែកុម្ភៈ ឆ្នាំ​ ២០១៧នេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលចបានចំណូលពន្ធ-អាករគ្រប់ប្រភេទ និងធ្វើបែបបទសលាកបត្រចូលថវិកាជាតិបានចំនួនជាង ១០៥លានដុល្លារអាមេរិក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ អគ្គនាយកដ្ឋានពន្ធដារ ចេញផ្សាយកាលពីម្សិលមិញនេះ។

ចំណូលពន្ធសម្រាប់ខែកុម្ភៈ មានការកើនឡើងប្រមាណ ១០ភាគរយ បើធៀបនឹងខែកុម្ភៈ ឆ្នាំ ២០១៦។

រយៈពេល ២ខែដំបូង ឆ្នាំ ២០១៧ ការប្រមូលចំណូលពន្ធសរុបបានចំនួន ៣៥១លានដុល្លារអាមេរិក ស្មើនឹង ២០ភាគរយនៃគោលដៅកំណត់ដោយច្បាប់។

លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានសម្តែងនូវការអរគុណចំពោះកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ និងមន្រ្តីពន្ធដារគ្រប់លំដាប់ថ្នាក់ ដែលបានប្រមូលចំណូលពន្ធ រហូតបានសម្រេចបានលទ្ធផលដ៏ល្អ។

កាលពីខែមករា ឆ្នាំ​ ២០១៧នេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលចបានចំណូលពន្ធ-អាករគ្រប់ប្រភេទ និងធ្វើបែបបទសលាកបត្រចូលថវិកាជាតិបានចំនួនប្រមាណ ២៤៥លានដុល្លារអាមេរិក៕

មតិយោបល់