ព័ត៌មានជាតិ

៥ថ្ងៃទៀត ព្រះរាជអាជ្ញាខេត្តរតនគីរី នឹងប្តូរមកកាន់តំណែងជាព្រះរាជអាជ្ញាខេត្តកណ្តាលវិញ!

យោងតាមខ្លឹមសារលិខិតក្រសួងយុត្តិធម៌ ដាក់ជូនប្រធានសាលាដំបូងខេត្តកណ្តាល លោកព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកណ្តាល បានឲ្យដឹងថា ពិធីប្រកាសផ្ទេរនិងចូលកាន់តំណែងជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល នឹងប្រព្រឹត្តទៅនៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ខាងមុខនេះ។

ក្នុងការផ្ទេរនោះដែរ គឺលោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគីរី នឹងត្រូវចូលកាន់តំណែងជាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល ហើយលោក លឹម សុគន្ថា ត្រូវផ្ទេរទៅកាន់តំណែងជាអគ្គព្រះរាជអាជ្ញារងនៃមហាអយ្យការអមសាលាឧទ្ធរណ៍ ៕

មតិយោបល់