ព័ត៌មានជាតិ

ចរន្តអគ្គិសនីបានផ្ដាច់ជីវិតកម្មករសំណង់ម្នាក់ នៅខេត្តព្រះសីហនុ

ព្រះសីហនុ: កាលពីវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ មានករណីកម្មករឆក់ចរន្តអគ្គិសនីស្លាប់ ត្រង់ចំណុចការដ្ឋានសំណង់មួយកន្លែង មុខផ្លូវចូល LV ចាស់ ស្ថិតក្នុងក្រុមទី១ ភូមិ៤ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ។

ជនរងគ្រោះឈ្មោះ ចាប ចន្ធូ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ស្នាក់នៅការដ្ឋានសំណង់ខាងលើ មានស្រុកកំណើតភូមិ កុមារាជ ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

សូមបញ្ជាក់៖ ជនរងគ្រោះបានស្លាប់ ខណ:ពេលដែលបញ្ជូនតាមផ្លូវទៅសង្រោះ នៅមន្ទីរពេទ្យបង្អែកខេត្ត និងរង់ចាំការ
ពិនិត្យរបស់នគរបាលបច្ចេកទេសវិទ្យាសាស្រ្ត និងពេទ្យជំនាញ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩នេះ៕

មតិយោបល់