ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តហាយឡែនឌ័រមួយគ្រឿង បើកទៅប៉ះគូទរថយន្តតូរីស ពីក្រោយ បណ្តាលឲ្យខូចខាតបន្តិចបន្តួច បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៤០នាទី ថ្ងៃត្រង់ទី១១ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចតាមបណ្តោយផ្លូវជាតិលេខ៤ ក្បែររង្វង់ចោមចៅ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
មុនពេលកើតហេតុគេបានឃើញរថយន្តទាំង២គ្រឿងខាងលើ បើកបរស្របទិសគ្នា លុះបានមកដល់ចំណុចកើតហេតុ រថយន្តហាយឡែនឌ័រ បានបើកទៅបុកគូទរថយន្តតូរីស ចំពីក្រោយ បណ្តាលឲ្យរងការខូចខាតតែម្តង។
ក្រោយពីបង្កហេតុ គេសង្កេតឃើញម្ចាស់រថយន្តទាំងសងខាង បានធ្វើការចចារសម្របសម្រូលគ្នា ដោយភាគីខាងរថយន្តហាយឡែនឌ័រ យល់ព្រមសងសំណងទៅឲ្យរថយន្តតូរីស ចំនួន៣០ដុល្លារ ដើម្បីបញ្ចប់រឿងតែម្តង៕
មតិយោបល់