ព័ត៌មានជាតិ

ខ្ចីម៉ូតូទៅយកម្ហូបនៅកំពង់ស្ពឺ បាត់មួយអាទិត្យ ម្ចាស់រកឃើញនៅភ្នំពេញ ក្របួចអោយសមត្ថកិច្ច

ភ្នំពេញ: ភ្នាក់ងារ Post News បានឲ្យដឹង មានហេតុការណ៏ឆបោកមួយ បានកើតឡើងតាំងពីថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៧ មកម្ល៉េះ នៅជិតផ្សារត្រពាំងក្រឡឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ប្រភពបានបន្តថា ជនសង្ស័យឈ្មោះ នឹម វ៉ាន់ថា អាយុ៤០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងភូមិព្រែកជ្រៅ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល ។ យុវជនម្នាក់ឈ្មោះ វ៉ាន់ ណារ៉ា អាយុ២១ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅក្នុងភូមិត្រពាំងពោធិ៍ ឃុំត្រពាំងល្វា ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ បាត់បង់ម៉ូតូ១គ្រឿងម៉ាកហុងដា ឌ្រីមសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៥ ។

ប្រភពបានបន្តទៀតថា ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពឆបោក យកម៉ូតូ១គ្រឿងនោះមែនហើយ ក្រោយពេលបោកបានពីយុវជនរងគ្រោះ ខ្លួនបានជិះទៅជួបជាមួយមិត្តភក្ដិម្នាក់ទៀត ហើយក៏ត្រូវបានមិត្តភក្ដិនោះខ្ចីជិះទៅទិញថ្នាំពេទ្យ រួចក៏បានបោកយកបន្តទៅបាត់តែម្ដង ។ ជនឆបោកម្នាក់បានប្រើល្បិចខ្ចីជិះ ដោយប្រាប់ថាជិះទៅយកម្ហូបនៅផ្ទះក្មួយ ដែលមានពិធីភ្ជាប់ពាក្យតែមួយភ្លែតប៉ុណ្ណោះ ដើម្បីយកមកហូបបាយជុំគ្នា លុះពេលបានម៉ូតូដល់ដៃ ជននោះក៏បានជិះទៅបាត់រហូតតែម្ដង មិនឃើញត្រឡប់មកវិញឡើយ ។ បន្ទាប់មកជនរងគ្រោះបានតាមរកគ្រប់កន្លែង មិនបានឃើញ ឡើយ។ លុះ១អាទិត្យក្រោយមកគឺនៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី ២២ ខែមិនា ឆ្នាំ២០១៧ នៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទើបមានអ្នកស្គាល់ប្រទះ ឃើញក៏បានខលប្រាប់ដំណឹងឲ្យយុវជនម្ចាស់ម៉ូតូនោះ ទៅឃាត់ខ្លួនប្រគល់ឲ្យនគរបាលប៉ុស្ដិ៍ចោមចៅ ជួយចាត់ការ។

ដោយឡែកម្ចាស់ម៉ូតូវិញ បានទាមទារ សំណងចំនួន១,៥០០ដុល្លារ ប៉ុន្តែជនសង្ស័យបានអង្វរ សុំសងត្រឹម៨០០ដុល្លារប៉ុណ្ណោះ ខណៈនោះម្ចាសុម៉ូតូមិនព្រមយកឡើយ ។ បន្ទាប់ពីដោះស្រាយមិនត្រូវគ្នា នគរបាលប៉ុស្ដិ៍ចោមចៅ បានបញ្ជូនជនសង្ស័យទៅកាន់អធិការដ្ឋាននគរបាល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺដើម្បីចាត់ការបន្ត ៕

https://youtu.be/UDyrrKCJEpI

មតិយោបល់