ព័ត៌មានជាតិ

នោះ ! អោយលុយហើយមិនបានថ្នាំញៀន បែរជាត្រូវប្រជាពលរដ្ឋវាយទក់សាច់

ភ្នំពេញ: យុវជន០២នាក់ត្រូវបានប្រជាពលរដ្ឋច្រឡំថាចោរនាំគ្នាវាយយ៉ាងចាស់ដៃ បន្ទាប់ពីជនសង្ស័យទាំងពីរនាក់នោះ បានបង្កភាពចលាចលអសណ្តាប់ធ្នាប់ និងបង្ករបួសស្នាម ធ្វើអោយមានការភ្ញាក់ផ្អើល ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង​១១នឹង៤០យប់ថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៧ នៅមុខប្រលានយន្តហោះអន្តរជាតិ ភ្នំពេញ ស្ថិតនៅលើផ្លូវ សហព័ន្ធរុស្ស៊ី ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។​

តាមប្រភពព័ត៌មានបានអោយដឹងថា ជនសង្ស័យទី១មានឈ្មោះ ពៅ សុីថា ហៅ អាពែក ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។​
និងជនសង្ស័យទី២មានឈ្មោះ លី សុខចំរើន ហៅ អាជ្រូក អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិជាមួយគ្នា ។​

តាមប្រភពពត៌មានបានអោយដឹងថា មុនពេលកើតហេតុគេឃើញជនសង្យ័យ០២នាក់ ជិះកង់មករករឿងដេញវាយ យុវជនម្នាក់ដែលមកប៉ះកង់ ខណៈនោះយុវជនរូបនោះបានស្រែកអោយសន្តិសុខជួយ ពេលនោះក្រុមសន្តិសុខក៏បានមកជួយអន្តរាគមន៍ ហើយត្រូវបុរស០២នាក់ខាងលើ ដេញគប់ និងវាយក្រុមសន្តិសុខរត់ចែកជើងគ្នាហើយជិះកង់រត់បាត់ ។ បន្ទាប់មកយុវជនសង្ស័យទាំង០២នាក់ បានដេញកាប់នាក់រត់ម៉ូតូឌុបដែលចូលមកជួយឃាត់ បណ្តាលអោយរងរបួស ។

​ប្រភពដដែលបានបន្តទៀតថា ជនសង្ស័យទាំង០២ខាងលើ បានជិះកង់ដេញវាយប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរតាមដងផ្លូវ ព្រមទាំងដេញគប់រថយន្តដែលបើកតាមផ្លូវទៀតផង ក្រោយមកប្រជាពលរដ្ឋបានរត់ទៅប្តឹងសមត្ថកិច្ច សមត្ថកិច្ចក៏បានចុះមកជួយអន្តរាគមរន៍ភ្លាមៗ ។ បន្ទាប់មកជនបង្កហេតុទាំង០២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចឃាត់បាន ហើយប្រជាពលរដ្ឋស្មានថាចោរនាំគ្នាវាយយ៉ាងចាស់ដៃ ។

ក្រោយមកសមត្ថកិច្ចបាននាំជនសង្ស័យទាំង០២នាក់ យកទៅប៉ុស្តិ៍ដើម្បីសាកសួរ ។ ពេលសមត្ថកិច្ចសាកសួរ ជនទាំង០២នាក់ខាងលើបានសារភាពថា ពួកគេបានឃើញបុរសម្នាក់ដែលខ្លួនយកលុយអោយទិញថ្នាំញៀន តែបុរសខាងលើយកលុយហើយ គេចខ្លួនបំណងមិនចង់យកថ្នាំអោយពួកគាត់ទើបពួកគាត់ដេញវាយបុរសខាងលើ ខណៈនោះមានក្រុមសន្តិសុខមកជួយហើយជនបង្កទាំង០២នាក់ខាងលើសង្ស័យថាក្រុមសន្តិសុខជាបក្សពួកនាក់ជួញដូរថ្នាំញៀនក៏បានដេញវាយ ។
​បើតាមសមត្ថកិច្ចនគរបាលប៉ុស្តិ៍កាកាប បាននិយាយប្រាប់ថា​ជនបង្កទាំង០២នាក់ ខាងលើគឺជាបងធំប្រចាំនៅភូមិកើតហេតុខាងលើ ដោយមាន រហ័សនាមថា (អាពែក នឹងអា​ជ្រូក) ។​

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដើម្បីសាកសួរ និងធ្វើកំណត់ហេតុ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីនៃច្បាប់ ៕

មតិយោបល់