ព័ត៌មានជាតិ

សូមប្រយ័ត្ន! នៅតាមផ្លូវជាតិលេខ៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ទៀតហើយ

កំពង់ស្ពឺ: មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកទំនិញធន់ធ្ងន់ ប៉ះនិងរថយន្តកូរ៉ូឡា នៅតាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់បង្គោលគីឡូម៉ែត្រលេខ៩៦ ក្នុងឃុំត្រែងទ្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីម៉ោងជាង២ រសៀលថ្ងៃ១១ ខែមីនា ឆ្នាំ២០១៧នេះ។

ប្រភពពីសមត្ថកិច្ចអោយដឹងថាបុរសម្នាក់ភាគីរថយន្តតូច បានរងរបួស ហើយរថយន្តធំធ្លាក់ចូលព្រៃក្បែរផ្លូវ និងរថយន្តតូចរងការខូចខាតផ្នែកខាងមុខ៕

មតិយោបល់