ទូរសព្ទដៃ iPhone ក៏ដូចជា iPad អីចឹងដែរ គឺក្រុមហ៊ុន Apple បានភ្ជាប់មកជាមួយប្រព័ន្ធសោសម្ងាត់មួយមានឈ្មោះថា Activation Lock ដើម្បីការពារសុវត្ថិភាព។ សោនេះ នៅពេលដែលវាត្រូវបានចាក់ហើយ គឺមិនអាចដោះចេញវិញ ឬក៏ប្រើប្រាស់ទូរសព្ទបានទេ ដរាបណាមិនដឹងលេខកូដសម្ងាត់របស់វានោះ។ ដូច្នេះ ដើម្បីជៀសវាង បញ្ហាជាប់សោនេះដោយមិនដឹងខ្លួន ជាពិសេស នៅពេលដែលលោកអ្នកទិញ/លក់វាពី ឬទៅនរណាម្នាក់នោះ លោកអ្នកត្រូវតែឆែកមើលថាតើ Activation Lock នេះ កំពុងត្រូវបានចាក់ ឬក៏អត់ ដែលវិធីឆែក Post Tech សូមបង្ហាញជូនដូចខាងក្រោមៈ
តម្រូវការអនុវត្តៈ
- កុំព្យូទ័រប្រភេទ Mac ឬ PC មានភ្ជាប់អិុនធើណែត
- អាចប្រើបានជាមួយទូរសព្ទ iPhone, iPad, និង iPod Touch
របៀបអនុវត្តៈ
១- នៅលើទូរសព្ទ iPhone ឬ iPad របស់លោកអ្នក សូមស្វែងរកលេខ IMEI ឬ Serial number (លេខតួម៉ាស៊ីនទូរសព្ទ) ដែលមានចំនួន ១៥ ខ្ទង់ តាមកម្មវិធី Settings -> General -> About។


២- បន្ទាប់មក នៅលើកុំព្យូទ័រប្រភេទ PC ឬ Mac សូមបើកកម្មវិធី Browser ណាមួយ រួចចូលទៅកាន់តំណភ្ជាប់នេះApple Support Websiteឬវាយអាសយដ្ឋាន www.getsupport.apple.com
៣-បន្ទាប់មកទៀត សូមជ្រើសយកជំពូកណាមួយដែលទាក់ទងទៅនឹងផ្នែក Hardware ដូចជា Battery ឬ Repairs & Physical Damage ជាដើម រួចជ្រើសរើសបញ្ហាជាក់លាក់ណាមួយ ដូចជា “Buttons not working”

៤-ជាបន្ត សូមចុចលើ Send in for Repair រួចវាយបញ្ចូលលេខ IMEI ឬ Serial Number ទូរសព្ទ iPhone របស់លោកអ្នក ហើយចុចលើប៊ូតុងសញ្ញាព្រួញ ជាការស្រេច។
៥-ចំពោះលទ្ធផល ប្រសិនបើ Activation Lock កំពុងបើកដំណើរការ វានឹងបង្ហាញសារ “Sorry but we can’t create a repair while Find my iPhone is active”។ បើលទ្ធផលបង្ហាញដូច្នេះមែន “លោកអ្នកមិនត្រូវទិញវាទេ” លុះត្រាតែវាត្រូវបានដោះចេញរួចរាល់!

ចំណាំៈ ក្នុងករណីសោសម្ងាត់ Activation Lock បើក ខណៈលោកអ្នកមិនមែនជាអ្នកចាក់ទេ នោះមានន័យថា ប្រាកដជាមាននរណាម្នាក់ផ្សេងបានបើកវាហើយ។ បើដូច្នេះ សោសម្ងាត់របស់វានឹងបើកដំណើរការឡើងវិញភ្លាមៗ ក្រោយពេលដែល iPhone របស់លោកអ្នកធ្វើការ Update ប្រព័ន្ធប្រតិបត្តិការរបស់វារួច ឬអ្នកដែលចាក់បានបញ្ជាបានបើកវាពីចម្ងាយ។ ផ្ទុយមកវិញ បើលោកអ្នកជាអ្នកចាក់ ហើយកំពុងបម្រុងលក់ទៅឱ្យអ្នកដទៃ សូមដកសោសម្ងាត់នេះចេញវិញ ដើម្បីកុំឱ្យមានបញ្ហាដល់ម្ចាស់ថ្មីរបស់វា៕
មតិយោបល់