បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរសម្នាក់បានសម្រេចចិត្តធ្វើអត្តឃាតដោយចង.កសម្លាប់ខ្លួនបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង០៨ ព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅភូមិខ្លាងាប់ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯកបេនសំអាតអធិការនគរបាលស្រុកម៉ាឡៃបានឲ្យដឹងថា៖បុរសដែលបានធ្វើអត្តឃាតឈ្មោះង៉ូវសុផលភេទប្រុសអាយុ៥៤ឆ្នាំរស់នៅភូមិខ្លាងាប់ឃុំទួលពង្រស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ។
លោកអធិការបានបញ្ជាក់ថានៅមុនពេលកើតហេតុបើយោងតាមការបំភ្លឺរសប់ឈ្មោះពៅពេទ្យភេទស្រីអាយុ៤៩ឆ្នាំរស់នៅភូមិខ្លាងាប់ឃុំទួលពង្រស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យបានប្រាប់ថាមានឈ្មោះវីភេទប្រុសត្រូវជាសាច់ញ្ញាតិនៃសពបានខលមកខ្លួនប្រាប់ថាឈ្មោះង៉ូវសុផលនេះបានខលទៅប្រាប់គាត់ថាខ្លួនជំពាក់លុយគេច្រើននិងរកលេបថ្នាំសម្លាប់ខ្លួនពេលបានដំណឹងភ្លាមខ្លួនក៏នាំគ្នាទៅមើលដល់ផ្ទះបន្ទាប់មកបានឃើញឈ្មោះង៉ូវសុផលបានចង់.កនៅលើដើមទៀបរួចទៅហើយ។
បើយោងតាមការបំភ្លឺរបស់ឈ្មោះខុមនាង(ហៅម៉ៅ)ភេទប្រុសអាយុ៥០ឆ្នាំរស់នៅភូមិខ្លាងាប់ឃុំទួលពង្រស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យបានបំភ្លឺថាខ្លួនបានប្រទះឃើញឈ្មោះង៉ូវសុផលភេទប្រុសអាយុ៥៤ឆ្នាំបានចងកភ្ជាប់ទៅនឹងដើមទៀបនៅចំនុចក្រោយផ្ទះប្រហែល១០ម៉ែត្រជើងផុតពីដីនឹងខ្សែពណ៌សប្រវែងប្រហែល២.៥ម៉ែត្របន្ទាប់មកខ្លួននិងអ្នកជិតខាងបាននាំគ្នាស្រាយខ្សែនោះទំលាក់ចុះពីលើដើមទៀបយកទៅដល់ក្នុងផ្ទះទើបដឹងថាស្លាប់។
អធិការនគរបាលស្រុកម៉ាឡៃលោកវរសេនីយ៍ឯកបេនសំអាតបានបញ្ជាក់ទៀតថាក្រោយពីទទួលបានព័ត៌មានកម្លាំងនគរបាលជំនាញបច្ចេកទេសវិទ្យាសាស្ត្រនិងប៉ុស្តិ៍បានសហការជាមួយកម្លាំងពាក់ព័ន្ធគ្រូពេទ្យនិងអាជ្ញាធរមូលដ្ឋានចុះពិនិត្យឃើញថានៅលើខ្លួនសពមិនមានអ្វីក្រៅពីស្លាកស្នាមចងកនោះឡើយ។ក្រោយពីពិនិត្យនិងធ្វើកោសល្យវិច្ច័យរួចក្រុមការងារចំរុះបានប្រគល់សពជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់