ព័ត៌មានជាតិ

បង្ក្រាបករណីនាំចូល ស្តុក ចែកចាយ និងតាំងលក់ នាឡិកាម៉ាក ZINVO ក្លែងក្លាយ ឃាត់ខ្លួនម្ចាស់ទីតាំងជនជាតិចិន២នាក់

ភ្នំពេញ: យោងតាមផេក នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងជំនាញនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងតំណាងក្រុមហ៊ុន ZINVO LLC. ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបករណីនាំចូល ស្តុក ចែកចាយ និងតាំងលក់ នាឡិកាម៉ាក ZINVO ក្លែងក្លាយ នៅតូបលេខ ខ.១១-៨៤ ផ្សារអូរឫស្សី និងផ្ទះលេខ ១១សេ ផ្លូវ៣១៨ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ សមត្ថកិច្ចចម្រុះបានរកឃើញវត្ថុតាងរួមមាន៖ នាឡិកាក្លែងក្លាយម៉ាក ZINVO, GUCCI និង CASIO សរុបចំនួន ៤.៦៣១គ្រឿង និងសម្ភារ:វេចខ្ចប់មួយចំនួនទៀត ។

ក្រោយពីធ្វើការឆែកឆេរ សមត្ថកិច្ចបានដកហូតវត្ថុតាងទាំងអស់យកមករក្សាទុកជាបណ្តោះអាសន្ន និងនាំខ្លួនម្ចាស់ទីតាំងចំនួន០២នាក់(ស្រី ០១នាក់) ជនជាតិចិន មកសាកសួរបំភ្លឺ ដើម្បីបន្តនីតិវិធី ៕

មតិយោបល់