ព័ត៌មានជាតិ

នាំអំណោយកាកបាតក្រហមខណ្ឌមានជ័យ ចែកជូនជនរងគ្រោះដោយសារអគ្គិភ័យ និងស្ត្រីសម្រាលកូន

ភ្នំពេញៈ កាលពីនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង១០:៣០នាទីព្រឹក លោកឌីរ័ខេរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានអនុសាខាកាកបាតក្រហមខណ្ឌមានជ័យ លោកសេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យបានអញ្ជើញចុះសួរសុខទុក្ខ ស្រ្តីសំរាលកូននៅក្នុងមណ្ឌលសុខភាពស្ទឹងមានជ័យ ចំនួន៦នាក់ ស្ថិតនៅភូមិភ្នាត និងប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យ មួយគ្រួសារក្នុងភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យផងដែរ។

ក្នុងឱកាសនោះ អំណោយមនុស្សធម៌របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាតក្រហមកម្ពុជា បានចែកជូនក្នុងមួយគ្រួសារទទួលបានសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន៕

photo_2016-05-12_11-33-40photo_2016-05-12_11-33-45 (2)photo_2016-05-12_11-33-45photo_2016-05-12_11-33-46photo_2016-05-12_11-33-47photo_2016-05-12_11-33-48photo_2016-05-12_11-33-49

មតិយោបល់