ព័ត៌មានជាតិ

ទើបចូលធ្វើការងារនៅហាងម៉ីម៉ី បានប្រមាណ៤ថ្ងៃខ្ចីម៉ូតូគេជិះមិនត្រឡប់មកវិញ

ភ្នំពេញៈ បុគ្គលិកហាងម៉ីម៉ីម្នាក់ ទើបចូលមកធ្វើការងារបាន៣ទៅ៤ថ្ងៃ ខ្ចីម៉ូតូអ្នកធ្វើការជាមួយគ្នា ជិះទៅបាត់តាំងពីម៉ោង៤រសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ នៅចំណុចហាង ម៉ីម៉ី ស្ថិតនៅក្នុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីជនរងគ្រោះមានឈ្មោះ ស៊ូយ ទ្រី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកនៅហាងម៉ីម៉ីកោះពេជ្រ បានឲ្យភ្នាក់ងារ Post News ដឹងថា គាត់ត្រូវបានឈ្មោះ ហេង ភេទប្រុស អាយុ២០ឆ្នាំជាង ទើបតែចូលមកធ្វើការងារបាន៣ទៅ៤ថ្ងៃ បានខ្ចីម៉ូតូម៉ាក ឌូកាទី ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1GA-6720 ជិះមួយភ្លែតតាំងពីម៉ោង៤រសៀល រហូតមកដល់១១យប់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ ទើបសម្រេចចិត្តទៅប្តឹងប៉ុស្តិ៍នគរបាល សង្កាត់ទន្លេបាសាក់តែម្តង។

ដោយជនរងគ្រោះជាប់រវល់ធ្វើការងារនៅហាងម៉ីម៉ីកោះពេជ្រវេនយប់ ហើយមិនបានសុំច្បាប់ ក៏សុំនគរបាលមកដាក់ពាក្យប្តឹងនៅថ្ងៃស្អែកទី១៤ ខែឆ្នាំដដែល។

ដោយយោងតាមមិត្តភក្តិជនសង្ស័យសុំមិនបញ្ចេញឈ្មោះ បានប្រាប់ឲ្យដឹងថា ជនសង្ស័យឈ្មោះ ហេង មានអាណាព្យាបាលនៅម្តុំចោមចៅ តែជនសង្ស័យឈ្មោះហេង មិនដែលទៅផ្ទះឡើយ គឺបានចាកចេញពីផ្ទះដើររកការងារ និងបានដើរជាមួយក្មេងអនាថាទៀតផង៕

https://youtu.be/fQnfVn0gSdA

មតិយោបល់