ព័ត៌មានជាតិ

Kaka ចង់លេង​នៅក្នុងក្របខណ្ឌ MLS បន្ទាប់ពីបញ្ចប់កុងត្រា​ជាមួយនឹង AC Milan

ប្រភពពី Skysport បានចុះផ្សាយថា មានបណ្តាសារព័ត៌មានជាច្រើនបានចុះផ្សាយដោយសង្ស័យអំពីអនាគតរបស់កីឡាករ AC Milan មួយដួងសញ្ញាតិប្រេស៊ីល អាចនឹ​ងសម្រេចិត្ត ទៅកាន់ទឹកដីអាមេរិក​។

កីឡាករ​​ដ៏ឆ្នើមរបស់ប្រេស៊ីល Kaka នឹង​ផុតកុងត្រា​ជាមួយនឹងក្លិប AC Milan នៅរដូវកាលក្តៅឆ្នាំក្រោយ និងកំពុងមានទំនាក់ទំនង​ជាមួយនឹងក្លិប Orlando City ដែលជា​ការកំណត់គោល​របស់ខ្លួនជាលើកដំបូង ទៅកាន់ក្របខណ្ឌ MLS នៅឆ្នាំ ២០១៥ ។
Kaka បានប្រាប់ដល់ Corriere della Sera ថា ខ្ញុំចង់ទៅលេង ​នៅលើទឹកដី​សហរដ្ឋ​អាមេរិក នាពេលអនាគត ហើយនឹងអង្គុយពិភាក្សា​ជាមួយនឹង Adriano Galliani ដែលបញ្ចប់នៅរដូវកាលនេះ ។លោកបានបន្តថា ​លោកមិនសោកស្តាយដែលវិលមកកាន់ AC Milan នោះទេ ព្រោះថាវា​ជាបទពិសោធន៍ជីវិត​ក្នុងអាជីពបាល់ទាត់ ដែលខ្លួនត្រូវតែដកស្រង់ បើទោះបីជាពេលនេះ ក្លិបនេះ មានវិបត្តិក៏ដោយ​។​
ម្ចាស់ក្លិប Orlando​ លោក Phil Rawlins ក៏បានបង្ហាញចំណាប់អារម្មណ៍ ទៅលើកីឡាករសញ្ជាតិប្រេស៊ីលរូបនេះដែរ ហើយ​សង្ឈឹមថា នឹង​អាច​ធ្វើកិច្ចព្រមព្រៀងមួយ​៕
Celtic-v-AC-Milan-Kaka-scores-pa2_3042291

មតិយោបល់