កណ្តាល: ស្រ្តីម្នាក់ត្រូវបានគេប្រទះឃើញចងកសម្លាប់ខ្លួននៅក្រោលគោក្រោយផ្ទះ ធ្វើអោយមានការភ្ញាក់ផ្អើលទាំងយប់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២និង០០នាទីអាធ្រាត្រ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ នៅចំណុចរោងគោក្រោយផ្ទះជនរងគ្រោះ ដែលស្ថិតក្នុងភូមិអន្លង់ស្លែង ស្រុកមុខកំពូល ខេត្តកណ្ដាល ។
ភ្នាក់ងារ Post News ប្រចាំខេត្តកណ្តាលបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ សំ សុផាត ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ស្នាក់នៅភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ។ វត្ថុតាងដែលជនរងគ្រោះប្រើសម្រាប់ធ្វើអត្តឃាត ខ្សែលីឡុង ពណ៌ខ្មៅ ទំហំ ៨លី ប្រវែង ៧,៧០ម៉ែត្រ
យោងតាមប្រភពដដែលបានអោយដឹងថា កន្លងមកជនរងគ្រោះ ធ្លាប់ផឹកស្រាស្រវឹងម្ដងម្កាល ហើយធ្លាប់បានយកខ្សែគោ មករកចងកសម្លាប់ខ្លួន៣លើកមកហើយប៉ុន្តែប្ដី និងកូនជួយទាន់ ។ លុះដល់វេលាម៉ោង ៥និង០០នាទីល្ងាច ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ ជនរងគ្រោះបានប្រាប់ប្ដីរបស់ខ្លួនដែលមានឈ្មោះ ប្រុញ ម៉ុន នៅក្រោមផ្ទះថា “ខ្ញុំទៅត្បូងមួយភ្លែតដើម្បីទៅប្រាប់ក្មួយឈ្មោះ ពុត ចំរើន ឲ្យទូរស័ព្ទទៅសួរម្ដាយវា ដែលឈឺនោះបានទៅពេទ្យ ឬនៅ?” បន្ទាប់មកជនរងគ្រោះបានដើរចេញពីក្រោមផ្ទះទៅបាត់ ។ រហូតដល់ម៉ោង ៥និង៣០នាទីល្ងាចស្រាប់តែឃើញឈ្មោះ ឆន ចាន់សី ភេទស្រី បានគ្រាជនរងគ្រោះចូលមកក្រោមផ្ទះជនរងគ្រោះ ដោយមានភាពស្រវឹងស្រា ហើយពេលនោះប្ដីជនរងគ្រោះ និងជនរងគ្រោះក៏បាននាំគ្នាចូលដេកក្រោមផ្ទះដូចសព្វមួយដង ។ បានប្រហែលកន្លះម៉ោងក្រោយមកជនរងគ្រោះចេញទៅបត់ជើងតូចនៅក្រៅបន្ទប់ រួចមកដេកលើអង្រឹងក្រោមវិញ ។ រហូតដល់ម៉ោង ១២និង០០នាទីអាធ្រាត្រ ប្ដីរបស់ជនរងគ្រោះ បានក្រោកពីដេកមិនឃើញជនរងគ្រោះដេកនៅលើអង្រឹងក្រោមផ្ទះ ក៏បានបញ្ចាំងភ្លើងហ្វា រកមើលជនរងគ្រោះ ស្រាប់តែឃើញជនរងគ្រោះចងកសម្លាប់ខ្លួន និងខ្សែនីឡុងពណ៌ខ្មៅ ជាប់និងសំយ៉ាបរោងគោក្រោយផ្ទះរបស់ខ្លូន ឃើញដូចនោះប្ដីជនរងគ្រោះ ក៏បានស្រែកប្រាប់កូនឈ្មោះ ម៉ុន ឆាងថា “អាឆាង ជួយម៉ែអ្ហែងផងចងកនៅរោងគោ” ភ្លាមនោះឈ្មោះ ម៉ុន ឆាង បានស្ទុះមកជួយម្ដាយ ទើបធ្វើអោយមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង មកជួយស្រាយជនរងគ្រោះយកមកដាក់នៅលើគ្រែ ក្រោមផ្ទះ ហើយក្រុមគ្រួសារជនរងគ្រោះ បានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្ដិ៍ ។
ក្រោយមកនៅវេលាម៉ោង ៣និង៥០នាទី ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ កម្លាំងជំនាញស្រុក និងប៉ុស្តិ៍ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន បានចុះធ្វើការពិនិត្យសាកសពឃើញថា មានស្នាមជាំខ្មៅរង្វង់រាងអក្សរអ៊ុយនៅលើ កសាកសពមួយកន្លែង ក្រៅពីនេះពុំមានស្លាកស្នាមអ្វីទៀតឡើយ ។
ក្រោយពេលពិនិត្យ បច្ចុប្បន្នសពត្រូវបាន ប្រគល់ជូន ក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕





មតិយោបល់