ព័ត៌មានជាតិ

Javier Mascherano កុងត្រា ៤ ឆ្នាំ​ទៀត​ជាមួយ​នឹង Barcelona

​អេ​ស្ប៉ាញ​៖ ខ្សែបម្រើ​ក្លិប Barcelona កីឡាករ Javier Mascherano បាន​កាន់​ប៊ិច​ចុះហត្ថលេខា ថ្មី រយៈពេល ៤ ឆ្នាំ ជាមួយនឹង​ពហុ​កីឡដ្ឋាន Camp Nou ។​
​កីឡាករ​សញ្ជាតិ​អា​ហ្សង់​ទីន ក៏​មាន​ក្លិប​ធំៗ​ខាងក្រៅ ទំនាក់ទំនង​ដើម្បី​បញ្ចប់​អាជីព​នៅ Barcelona ប៉ុន្តែ​កុងត្រា​ថ្មី​នេះ បាន​ចរចារ​តាំងពី​អំឡុង​ការប្រកួត World Cup នៅ​ប្រេ​ស៊ីល​មកម្លេះ​។​

​កីឡាក​រវ័យ ៣០ ឆ្នាំ នេះ បាន​ចូលរួម​លេង​នៅ Barcelona នៅ​ឆ្នាំ ២០១០ ក្នុង​តម្លៃ​ខ្លួន ២៤ លាន​អឺរ៉ូ ប្រហែល ៣២ លាន​ដុល្លារ​អាមេរិក បង្ហាញខ្លួន​ប្រកួត ១៨៥ ដង ដោយ​លេង​ជា​ខ្សែបម្រើ និង​ការពារ ។​

Mascherano ជា​អ្នកលេង​ដ៏​មាន​ឥទ្ធិពល នៅ World Cup ជាមួយនឹង​មិត្ត​រួម​ជាតិ បើទោះបីជា អា​ហ្សង់​ទីន ចាញ់​អាល្លឺម៉ង់ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ក៏​ដោយ​នោះ ។​
​កីឡាករ Mascherano បាន​ប្រាប់​ដល់​ក្លិប​ឲ្យដឹងថា “​ខ្ញុំ​នឹង​ប្តេជ្ញាចិត្ត ដោយ​លេង​ដល់​ថ្ងៃ​បញ្ចប់​នៃ​កុងត្រា ខ្ញុំ​ពិតជា​រីករាយ​ខ្លាំង​ណាស់ ដែល​អាច​ឲ្យ​ក្លិប​បន្ត ហើយ​សង្ឈឹមថា អ្វីៗ​កាន់តែ​ល្អ សម្រាប់​រដូវ​កាល​នេះ​” ៕​
JAVIER-MASCHERANO-2

មតិយោបល់