ព័ត៌មានជាតិ

ភ្លេីងស្តុបថ្មីទី៩ កំពុងដំណើរនៅប្រសព្វរវាងផ្លូវជាតិលេខ៤ និងផ្លូវកប់ស្រូវ

ភ្នំពេញ:ដើម្បីសម្រួលចរាចរដល់ប្រជាពលរដ្ឋជាអ្នកដំណើរ នៅវេលាម៉ោង៤ រសៀលថ្ងៃទី១២ ខែឧសភាឆ្នាំ២០១៦នេះ សាលារាជធានីភ្នំពេញ បានដាក់ឲ្យដំណេីរការភ្លេីងស្តុបថ្មីទី៩ នៅប្រសព្វរវាងផ្លូវជាតិលេខ៤ និងផ្លូវកប់ស្រូវ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ក្រោយពីដំណេីរការភ្លេីងស្តុបថ្មីជាបន្តបន្ទាប់ចំនួន៨ស្តុបរួចហើយនោះ ។

មន្ត្រីសាលារាជធានីភ្នំពេញបានឲ្យដឹងថា នៅវេលាម៉ោង៤ រសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះ សាលារាជធានីភ្នំពេញ ដាក់ឲ្យដំណេីរការភ្លេីងស្តុបថ្មីទី៩ នៅប្រសព្វរវាងផ្លូវជាតិលេខ៤ និងផ្លូវកប់ស្រូវ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

អាស្រ័យហេតុនេះ សូមសាធារណជនជ្រាប និងចូលរួមគោរពភ្លេីងស្តុប និងច្បាប់ចរាចរទាំងអស់គ្នា៕

photo_2016-05-12_17-06-11 (2) photo_2016-05-12_17-06-11 photo_2016-05-12_17-06-10 (2) photo_2016-05-12_17-06-10

មតិយោបល់