ព័ត៌មានជាតិ

Update: ចង់គេចមិនបង់តុងក្បាលឡាន ដេញតាមបុករថយន្តយ៉ាងដំណំ

ក្រចេះ:ជារៀងរាល់ថ្ងៃនៅតាមដងផ្លូវ នៅចំនុចផ្លូវជាតិលេខ៧ មានប្រជាពលរដ្ឋធ្វើការរិះគន់ថា បច្ចុប្បន្នផ្លូវបំបែកសន្តាន់តាមដងផ្លូវជាតិលេខ៧នេះ គឺពួកគាត់បានសង្កេតឃើញមានក្រុមសមត្ថកិច្ចមួយចំនួនមិនដឹងជាខាងណាៗនោះទេ គឺពួកគេតែងតែមកចតរថយន្តនៅទីនោះ ដើម្បីរង់ចាំដេញតាមរថយន្តដឹកឈើ និងដឹកជន្លង់ម្រេចដើម្បីយកលុយ ជាហេតុបណ្តាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាញឹកញាប់នៅតាមដងផ្លូវនេះ ។

ជាក់ស្តែងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១២ឧសភា២០១៦នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងលើដងផ្លូវជាតិលេខ៧ត្រង់ចំណុចប្រាសាទប្រាំ ស្ថិតក្នុងភូមិកសាង ឃុំចង្ក្រង់ ស្រុកចិត្របុរី បង្កឡើងដោយរថយន្តម៉ាក កាមរីគូទហើម ពណ៌ទឹកប៊ិចចាស់ ពាក់ស្លាកលេខ 2H 0184 បើកបរដោយបុរសម្នាក់ឈ្មោះ សឺង គឹមស៊ា ជាមន្ត្រីអង្គការឃ្លាំមើលព្រៃឈើ សត្វព្រៃ និងបរិស្ថាន មានតួនាទីជា នាយរងទី១ សាខាខេត្តក្រចេះបានបើករថយន្តដេញតាមពីក្រោយរថយន្តសាំយ៉ុង ដែលមានផ្ទុកឈើរហូតដល់ជ្រុលក្លាយជាគ្រោះថ្នាក់តែម្ដង។

តាមប្រភពពីប្រជាពលរដ្ឋនៅក្បែរនោះបានបង្ហើបប្រាប់ឲ្យដឹងផងដែរថា នេះក៏ព្រោះតែ ខាងឡានមិនបានបង់តុងខាងមន្ត្រីហើយមើលទៅ៕

photo_2016-05-12_17-06-35photo_2016-05-12_17-06-32photo_2016-05-12_13-11-24photo_2016-05-12_13-11-21photo_2016-05-12_13-11-20photo_2016-05-12_17-31-25

មតិយោបល់