ភ្នំពេញៈ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ក្រុមហ៊ុនសម្បទានព្រៃឈើចំនួន១៥ ត្រូវបានដកហូតយកមកគ្រប់គ្រងវិញ ដោយសារតែក្រុមហ៊ុនទាំងនោះ មិនបានធ្វើអ្វី និងមិនគោរពតាមបទដ្ឋានរបស់រដ្ឋាភិបាល។
សម្តេចតេជោ បានប្រកាសបែបនេះ ក្នុងពិធីបិទសន្និបាតកាងារកសិកម្ម រុក្ខាប្រម៉ាញ់ នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ នៅសាលមហោស្រពសន្និបាតចតុមុខ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ខាងមុខពេលនេះ នឹងដាក់ឲ្យខាងរដ្ឋបាលព្រៃឈើ និងជលផលស្ថិតនៅក្រោមការគ្រប់គ្រងថ្នាក់ក្រោមជាតិ តាមបណ្តាខេត្ត កុំដាក់ឲ្យដាច់ដោយឡែកពីការគ្រប់គ្រងរបស់រដ្ឋបាលខេត្ត។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកឡើងវិញថា កាលពីមុនមានក្រុមហ៊ុនមួយមានដីសម្បទានទំហំជាង១លានហិកតា គូសចូលទាំងទីរួមខេត្តរតនគិរី ហេតុដូច្នេះសម្តេចបានសម្រេចលុបចេញដែលមាន១៥ក្រុមហ៊ុន
។
សម្រាប់កិច្ចការពារព្រៃឈើនេះ សម្តេចតេជោ ហ៊ុន សែន បានប្រាប់ទៅលោក សាយ សំអាល់ ឲ្យបន្តការងារនេះជាមួយ ប្រជាពលរដ្ឋ ពួកគាត់មានភ្នែកច្រមុះច្រើនណាស់ ពួកគាត់ស្អប់ពួកកាប់ឈើ ចឹងរាយការណ៍ឲ្យយើង តែត្រូវធ្វើឲ្យស្មោះ ប្រយ័ត្នគាត់លែងរាយការណ៍ឲ្យ។ សម្តេចតេជោ ក៏បានស្នើឲ្យខាងវៀតណាមជួយទប់ស្កាត់ការនាំចេញឈើផងដែរ ពេលជួបរដ្ឋមន្រ្តីនគរបាល វៀតណាមព្រឹកមិញ ហើយនៅពេលនេះសម្តេចបានប្រើពាក្យថា រាជរដ្ឋាភិបាលប្រឆាំងនិងឧក្រិដ្ឋកម្មព្រៃឈើ។ សម្តេចក៏គ្រោងនិយាយអំពីការនាំឈើ ជាមួយមេដឹកនាំវៀតណាម នាពេលកិច្ចប្រជុំនៅប្រទេសរុស្ស៊ី។
សម្តេចតេជោ ហ៊ុន សែន បើកដៃឲ្យប្រព័ន្ធផ្សព្វផ្សាយ ចូលរួមគ្នាដើម្បីផ្សាយអំពីការកាប់បំផ្លាញព្រៃឈើ ព្រោះនេះបទឧក្រិដ្ឋកម្ម។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីក្រុមហ៊ុនមួយ មានទំហំដីសម្បទានជាង១លានហិកតា ចូលទាំងទីរួមខេត្តរតនគិរី ហេតុដូច្នេះសម្តេចបានសម្រេចលុបចេញ។
សម្តេចតេជោ សង្ឃឹមថា រដ្ឋមន្រ្តី២ក្រសួង គឺកសិកម្ម និងបរិស្ថាន នឹងចាត់វិធានការឲ្យមានប្រសិទ្ធិភាព ពាក់ព័ន្ធវិស័យព្រៃឈើ និងដីសម្បទាន៕
មតិយោបល់