(ខេត្តកោះកុង) ៖ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១៥ និង១២ នាទីរសៀល តាមការចង្អុលបង្ហាញ ពី លោក ឧត្តមសេនីយ៍ទោ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង និងការណែនាំរបស់ លោកស្រី ស្នងការរងផែនការងារប្រឆាំងបទល្មើសការជួញដូរ មនុស្ស និងការងារអនិតិជន លោកវរសេនីយ៍ឯក សៀង ហ៊ អធិការ នៃអធិការដ្ឋានននគរបាលស្រុកកោះកុង បានដឹកនាំកម្លាំងជំនាញ នៃអធិការដ្ឋាន ចុះទៅដល់កន្លែងកើតហេតុ ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង បានអញ្ជើញឈ្មោះ ស.រ ច.ណ ភេទស្រីអាយុ ២៨ឆ្នាំ និងឈ្មោះ អ៊ក វណ្ណា ភេទប្រុសអាយុ ៣៤ ឆ្នាំ មកអធិការដ្ឋានដើម្បីធ្វើការសាកសួរបំភ្លឺ ករណីខាងលើ។
ពេលមកដល់អធិការដ្ឋាន ឈ្មោះ ស.រ ច.ណ ភេទស្រី អាយុ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការនី ស្ថិតនៅទីតាំងខាងលើ បានសុំដាក់ពាក្យបណ្តឹងទៅលើឈ្មោះ អ៊ក វណ្ណា ភេទប្រុស អាយុ៣៤ ជនជាតិខ្មែរ មុខរបរតៃកុងឡាន ស្ថិតនៅទីតាំងខាងលើ ពីបទចាប់រំលោភសេពសន្ទវៈ ។ ក្រោយពីទទួលពាក្យបណ្តឹងរួម កម្លាំងជំនាញនៃអធិការដ្ឋាន ធ្វើកំណត់ហេតុសួរបំភ្លី ជនរងគ្រោះ ឈ្មោះ ស.រ ច.ណ បានរៀបរាប់ថាៈ ឈ្មោះ អ៊ក វណ្ណា បានចាប់រំលោភមកលើខ្លួនចំនួន ០៣លើក
+លើកទី១ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ប្រមាណ ១៧ .០០នាទី ជនសង្ស័យឈ្មោះ អ៊ន វណ្ណា បានចាប់រំលោភមកលើខ្លួន នៅក្នុងបន្ទប់ទឹក បានសម្រេច ០១លើក ហើយជនសង្ស័យបានកំរាមកំហែង មិនប្រាប់ប្តីរបស់ខ្លួន។
+ល់ើកទី២ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោងប្រមាណ ១៧.៣០ នាទី ជនសង្ស័យឈ្មោះ អ៊ន វណ្ណា បានចូលពួនក្នុងបន្ទប់ទឹកមុខ ខណៈពេលខ្លួន ចូលទៅបំរុងងូតទឹក ជនសង្ស័យ បានចាប់រំលោភបានសម្រេច ០១លើកទៀត ដោយគំរាមពាក្យដដែរ។
+លើកទី៣ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ វេលម៉ោងប្រមាណ ១៧.៤០ នាទី ជនសង្ស័យ ឈ្មោះ អ៊ន វណ្ណា បានចាប់រំលោភមកលើខ្លួន នៅកន្លែងដដែរ ខណៈពេលខ្លួនរៀបចំងួតទឹក តែមិនបានសម្រេច ។ក្រោយមកជនរងគ្រោះបានសម្រេចចិត្តនិយាយប្រាប់ប្តីទាំងអស់ឲ្យប្តីដឹង ។
យោងតាមការស្តាប់ចម្លើយរបស់ជនសង្ស័យឈ្មោះ អ៊ន វណ្ណា ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ បានឆ្លើយបដិសេធថា ខ្លួនមិនបានចាប់រំលោភលើឈ្មោះ ស.រ ច.ណ ដូចការបំភ្លីរបស់ជនរងគ្រោះឈ្មោះ ស.រ ច.ណ ទេ
ក្រោយពីកម្លាំងជំនាញ នៃអធិការដ្ឋាន បានធ្វើកំណត់ហេតុស្តាប់ការបំភ្លី របស់សង្ស័យរួចរាល់ហើយ នៅវេលាម៉ោង២២និង០០ នាទី ដោយមានការសង្ស័យករណីខាងលើ និងតាមការណែនាំ និងបញ្ជារបស់ លោក ឧត្តមសេនីយ៍ទោ ស្នងការ លោក វរៈសេនីយ៍ឯក សៀង ហ៊ អធិការ បានសុំការអនុញ្ញាត ពី ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យាការ អមសាលាដំបូងខេត្តកោះកុង សុំធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ អ៊ក វណ្ណា ដើម្បីធ្វើការស្រាវជ្រាវតាមនីតីវិធី ។
រហូតដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ៧ និង១៥ នាទីព្រឹក ជនសង្ស័យឈ្មោះ អ៊ក វណ្ណា បានឆ្លើយសារភាពថា ខ្លួនពឹតជាបានចាប់រំលោភឈ្មោះ ស.រ ច.ណ ចំនួន ០៣លើក ពឹកប្រាកដកមែន ។
ករណីនេះកម្លាំងជំនាញ នៃអធិការដ្ឋាន បានកសាងសំនុំរឿង តាមនីតិវិធី បញ្ជូនជនសង្ស័យទៅការិយាល័យប្រឆាំងបទល្មើស ការជួញដូរ មនុស្ស និងការពារអនីតិជន ដើម្បីចាត់ការតាមនីតិច្បាប់ ។
មតិយោបល់