កំពង់ឆ្នាំង៖ យុវជនជាជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាលនៃការិយាល័យព្រ ហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តបញ្ជូនខ្លួនទៅកាន់តុលាការ ក្រោយពីបាន សង្ស័យថាបាន ប្រព្រឹត្តអំពើមនុស្សឃាតទៅលើយុវជនម្នាក់កាលពី៣ថ្ងៃមុន។ការចាប់ បញ្ជូនជនសង្ស័យទាំង៣នាក់ទៅតុលាការនេះ បានធ្វើឡើងនៅម៉ោង១៩ព្រឹកថ្ងៃទី២១ ខែ តុលា ឆ្នាំ២០១៤។
លោក ឌុច ចំរើន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់បានអោយដឹង ថា៖ជនសង្ស័យទាំងបីនាក់នោះ ទី១ឈ្មោះ ឡុង វ៉ាន់ ហៅម៉ូម អាយុ២១ឆ្នាំ,ទី២ឈ្មោះ យ៉ែម យ៉េម ហៅម៉ៅ អាយុ២៤ឆ្នាំ,និងទី៣ឈ្មោះ អ៊ីត ខន អាយុ១៩ឆ្នាំ គេទាំង៣ នាក់រស់នៅក្នុងភូមិក្រាំងសៀម ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ជន សង្ស័យ៣នាក់ត្រូវបាន សមត្ថកិច្ចនគរបាលតាមចាប់ខ្លួននៅល្ងាចថ្ងៃទី១៩ តុលា ឆ្នាំ២០ ១៤ នៅតាមគេហដ្ឋានរបស់ពួកគេក្នុងភូមិឃុំខាងលើ។
លោក ឌុច ចំរើន បានអោយដឹងទៀតថា៖នៅយប់កើតហេតុជនរងគ្រោះឈ្មោះ ចាន់ ថន ហៅម៉ាំង អាយុ១៦ឆ្នាំ រស់នៅក្នុងភូមិថ្មឥដ្ឋ ឃុំថ្មឥដ្ឋ ស្រុកំពង់ត្រឡាច បានទៅមើលគេរាំលេងនៅចំណុចភូមិក្រាំងសៀម ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ។នៅវេលាម៉ោង ១០និង០០នាទីយប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៤ យុវជនរងគ្រោះបានត្រូវគេសម្លាប់នៅចំ ណុចវាលឳម៉ាល់ក្នុងស្រែ ក្បែរកន្លែងរាំលេង ស្ថិតក្នុងភូមិក្រាំងសៀម ឃុំសេដ្ឋី។
ក្នុងពេលសមត្ថកិច្ចចុះធ្វើការស៊ើបអង្អេតស្រាវជ្រាវប្រជាពលរដ្ឋបាន ផ្តល់ព័ត៌មាន អោយដឹងថា៖ក្នុងពេលរាំវង់គេឃើញជនរងគ្រោះនិងជនសង្ស័យទាំង៣នាក់ជាមិត្តភ័ក្រគ្នា
នៅមើលគេរាំលេងទាំងអស់គ្នា។បន្ទាប់មកជនរងគ្រោះក៍បានត្រឡប់ទៅវិញ ហើយជនសង្ស័យទាំងបីនាក់ក៍បាត់ពីកន្លែងរាំវង់ដែរ។ដោយឡែកនៅកន្លែងកើតហេតុប្រជាពលរដ្ឋចាសក្សីបានឭសូសំឡេងវាយគ្នា នៅពេលគេបញ្ចាំងពិលទៅបានឃើញស្រមោលជន សង្ស័យ៣នាក់រត់ចេញពីកន្លែងកើតហេតុ និងបានឃើញជនរងគ្រោះដេកស្លាប់ក្នុងស្រែ នៅកន្លែងកើតហេតុ។
ករណីនេះត្រូវបានសមត្ថកិច្ចសង្ស័យថា ជនសង្ស័យទាំងបីនាក់ជាអ្នកប្រព្រឹត្ត អំពើមនុស្សឃាតខាងលើនេះ ដោយមានសាក្សីមួយចំនួនបានឆ្លើយថា ពួកគេបានពាក់ព័ន្ធនឹង រឿងខាងលើនេះ។ទើបសមត្ថកិច្ចបានចាប់ខ្លួនពួកគេបញ្ជូនមកស្នងការដ្ឋានខេត្ត និងបាន កសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅតុលាការខេត្ត។ប៉ុន្តែនៅមុខសមត្ថកិច្ចជនសង្ស័យ មិនបានសារភាពថា ពួកខ្លួនបានប្រព្រឹត្តនូវអំពើឃាតកម្មខាងលើនេះឡើយ៕
ព័ត៌មានជាតិ
មតិយោបល់