ភ្នំពេញៈ កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានដឹកនាំកម្លាំងចុះត្រួតពិនិត្យ និងឃាត់ខ្លួនជនជាតិនីហ្សេរីយ៉ា ខុសច្បាប់ជិត៣០នាក់ កាលពីវេលាម៉ោង១០ ព្រឹកថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះជួល២ទីតាំង រួមមានផ្ទះលេខ១៨ ផ្លូវ១៧ និងផ្ទះលេខ២-៤ ផ្លូវលេខ១៧ ស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រតិបត្តិការនេះដែរ មានការចូលរួមសម្របសម្រួលដោយលោក សៀង សុខ ព្រះរាអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដឹកនាំកម្លាំងដោយ លោក វរសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ លោក លឹម ស៊ាងហៃ ក្រឡាបញ្ជី និងបន្តសហកាជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាច្រើននាក់ ចុះមកធ្វើការត្រួតពិនិត្យទីតាំងផ្ទះជួលចំនួន២ទីតាំងខាងលើ ។
ជាក់ស្តែងការត្រួតពិនិត្យនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនបរទេសចំនួន ២៦នាក់ ជាបុរស ជាជនជាតិនីហ្សេរីយ៉ា មានលិខិតឆ្លងដែនចំនួន១៦ក្បាល គ្មានលិខិតឆ្លងដែនចំនួន១០ក្បាល និងគ្មានប័ណ្ណការងារនោះទេ។
ដូច្នេះហើយ ចំពោះជនបរទេសទាំង២៦នាក់ខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារ និងអនុវត្តតាមនីតិវិធីច្បាប់បន្តទៀត៕












https://youtu.be/kOKAYcm-cgM
មតិយោបល់