ព័ត៌មានជាតិ

​សភាពាណិជ្ជកម្ម​កំពង់ធំ ព្រះវិហារ កំពង់តែ​អភិវឌ្ឍន៍ភាព​រីក​ចម្រើន និង​សាងសង់​រោងចក្រ​សម្ងួត​ដំឡូង​មី​ដើម្បី​នាំចេញ​

​កំពង់ធំ៖ សភាពាណិជ្ជកម្ម​កំពង់ធំ ព្រះវិហារ កំពុងតែ​ដំណើរការ​ឈានទៅរក​ការអភិវឌ្ឍន៍ ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ដើម្បី​ធ្វើ​ការទំនាក់ទំនង ទៅ​ប្រទេស​ជិតខាង​រក​ទីផ្សារ និង​សម្រួល​ដល់​អជីវ​ករ និង​ប្រជា​កសិករ​ដែល​បាន​ដាំដំឡូង​មី​នៅក្នុង​ខេត្ត​កំពង់ធំ និង​ខេត្ត​ព្រះវិហារ​ព្រមទាំង​បាន​សាងសង់​រោងចក្រ​សម្ងួត​ដំឡូង​មី​។​
ក្នុងនោះដែរ​សភាពាណិជ្ជកម្ម កំពង់ធំ ព្រះវិហារ បាន​ខិតខំ​បើក​ជា​សហគមន៍​ដំឡូង​មី ដោយ​មាន​ការបោះឆ្នោត​ជ្រើសរើស​ប្រធាន​សហគមន៍​ដំឡូង​មី​នៅ​ព្រឹក​ថ្ងៃទី ២៣​ខែ​ធ្នូ ឆ្នាំ ២០១៤ ក្រោម​អធិបតីភាព ឯកឧត្តម ម៉ៅ ថូ​រ៉ា រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម និង​ឯកឧត្តម ហួន វ៉ាន​និត អភិបាលរង​ខេត្ត​កំពង់ធំ ព្រមទាំង​លោក ឧកញ៉ា ហេង សំណាង ប្រធានសភា​ពាណិជ្ជកម្ម កំពង់ធំ ព្រះវិហារ និង​អជីវ​ករ ប្រជាកសិករ​ចូលរួម ជាច្រើន​នាក់​ដែល​បាន​អញ្ជើញ​មក​ពី​ស្រុក​សណ្តាន់​ខេត្តកំពង់ធំ ។​
​គោលបំណង​ដែល​បាន​បង្កើតឲ្យមាន​សហគម​ន៍​ដំឡូ​មីនេះ​គឺ​ដើម្បី​ប្រគល់​ភារៈកិច្ច​ទទួលខុសត្រូវ ពី​ការទទួល​ទិញ​ដំឡូង​មី និង​រក​ទីផ្សារ​ជូន​ប្រជាកសិករ ក្នុង​ការធានាបាន​នូវ​តំលៃ​ដំឡូង​មី រួម​ទាំង​ការណែនាំ​នូវ​បច្ចេកទេស​ក្នុង​ការដាំដុះ ថែរក្សា​គុណភាព​ដំឡូង​មី មិន​តែប៉ុណ្ណោះ​សភា​ពាណិជ្ជកម្ម ដែល​មាន​លោក​ឧកញ៉ា ហេង សំណាង ជា​ប្រធាន​បាន​សាងសង់​រោងចក្រ​សម្ងួត​ដំឡូង​មី ក្នុង​មួយ​ថ្ងៃ​អាច​សម្ងួ​តបាន​ដល់​ទៅ ៣០០​តោន សម្រាប់​ដំឡូង​ស្រស់ ស្មើរ​នឹង​១៥០​តោន​ដំឡូង​ស្ងួត​ដែល​បាន​ឆ្លងកាត់​ពី​ម៉ា​ស៊ី​សម្ងួ​ត​។​
​ឯកឧត្តម ហួន វ៉ាន​និត អភិបាលរង​ខេត្ត​កំពង់ធំ បាន​មានប្រសាសន៍ថា នេះ​គឺជា​ការខិតខំ​ប្រឹងប្រែង​របស់​សភាព​ពាណិជ្ជកម្ម​កំពង់ធំ ព្រះវិហារ បាន​ឆ្លុះ​បញ្ជាំង​ឲ្យឃើញ​នូវ​កិច្ចសហការដ៏​ល្អ​រវាង​អាជ្ញា​ខេត្ត ស្រុក​ឃុំ និង​មូលដ្ឋាន​ក្នុង​ការបង្កើត​សហគមន៍​ដំឡូង​មី ក៏ដូចជា​ការកាត់បន្ថយ​ការចំណាយ ក្នុង​ការប្រមូល​ផល រួម​ទាំង​ការដឹកជញ្ជូន​ទៅ​ប្រទេស​ជិតខាង គឺ​ប្រជាពលរដ្ឋ​ទាំងអស់​អាច​និង​ដឹក​ដំឡូង​ស្រស់ មក​លក់​ឲ្យ​សមាគន៍ ដោយ​មិន​ចាំបាច់​កាប់​ដំឡូង​ហាល ឬ​ដឹក​ទៅ​ប្រទេស​ជិតខាង ក្នុងនោះដែរ​ឯកឧត្តម បាន​ណែ​នាំឲ្យ​មាន​ការ យកចិត្តទុកដាក់​ទៅលើ​ផលិតផល ឲ្យមាន​គុណភាព​សម្រាប់កា​នាំចេ​ញ អជ្ញាធរ​រីករាយ​និង​សហការ​និង​ជម្រុញ​ឲ្យមាន​ការដាំដំ​ឡូង​មី​បន្តទៀត​។​
​ឯកឧត្តម ម៉ៅ ថូ​រ៉ា រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម បាន​សម្តែង​នូវ​សេចក្តី​រីករាយ ដែល​បាន​ឃើញ​ភាព​រីក ចំរើន​របស់​សភា​ពាណិជ្ជកម្ម បាន​បង្កើតឲ្យមាន​សហគម​ន៍ និង​រោងចក្រ​សម្ងួត​ដំឡូង​មីដ៏ធំ​លើក​ដំបូង​បង្អស់​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​ជា​កន្លែង​សម្រាប់​ការទទួល​ទិញ​ដំឡូង​មី រាប់​ម៉ឺន​តោន​ដែល​បាន​កុងត្រា​ជាមួយ នឹង​ប្រទេស​ជិតខាង ក្នុង​ការនាំយក​ផលិតផល​ខ្មែរ​ចូល​ក្នុង​ទីផ្សា​អន្តរជាតិ ព្រមទាំង​បាន​ឲ្យ​អជីវ​ករ​ទាំងអស់ ដាំដំឡូង​មី ឲ្យ​រក្សាបាន​នូវ​គុណភាព​ល្អ ព្រមទាំង​មាន​គម្រោង​នាំ​អជីវ​ករ​ទាំងអស់​ទី​ទស្សនៈកិច្ច​នៅ​ប្រទេស​ជិតខាង ដែល​ជា​ដៃគូរ​ធុរៈកិច្ច ៕
2014-12-23_191841

មតិយោបល់