ព័ត៌មានជាតិ

Update៖ គិតត្រឹមម៉ោង ៧ព្រឹកនេះទឹកទន្លេមេគង្គខេត្តក្រចេះ ស្រកចុះមកនៅក្នុងកម្ពស់ ២១,៧២ ម៉ែត្រ

ក្រចេះ: យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ ២០១៨ នេះ ទឹកទន្លេមេគង្គខេត្តក្រចេះ បានបន្តស្រកចុះមកនៅក្នុងកម្ពស់ ២១,៧២ ម៉ែត្រ (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ២២ ម៉ែត្រ) ។

សូមជម្រាបផងដែរថា នៅម៉ោង ៧ ព្រឹកថ្ងៃទី២ ម្សិលមិញនេះ ទឹកទន្លេមេគង្គខេត្តក្រចេះ បានកើនឡើងអតិបរមាដល់កម្ពស់ ២១,៨២ ម៉ែត្រ រួចក៏បានចាប់ផ្តើមស្រកចុះវិញ មកនៅក្នុងកម្ពស់ ២១,៧៩ ម៉ែត្រ នៅវេលាល្ងាចថ្ងៃដដែល៕

មតិយោបល់