ព័ត៌មានជាតិ

ស្រវឹងធ្លាក់ភ្នែកម្ចាស់រថយន្តតូយ៉ូតាបើកបុក រថយន្តនីសាន់ពេញទំហឹង

បាត់ដំបង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តតូយ៉ូតានិងរថយន្តនីសាន់ បណ្តាលឲ្យខូចខាតរថយន្តទាំងសងខាង តែមិនបណ្តាលឲ្យអ្នកបើកបរណាម្នាក់រងរបួសឡើយ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ នៅចំណុចក្រុម២១ ភូមិកំពង់ព្រះ ឃុំកំពង់ព្រះ ស្រុកសង្កែខេត្ត បាត់ដំបង ។

ភ្នាក់ងារ Post News បានឲ្យដឹងថា អ្នកបើកបរយន្តតូយ៉ូតាឈ្មោះ ស៊ាន ម៉ៅ ប្រុស អាយុ៥០ឆ្នាំ ទីលំនៅភូមិរំចេក៤ សង្កាត់រតនះ ក្រុងបាត់ដំបង ផ្លាកលេខ 2A-1796 បានបុកពីក្រោយរថយន្តនីសាន់ភ្លៅ៥ ដែលឈប់មានបើកភ្លើងសុីញ៉ូ មានអ្នកបើកបរឈ្មោះ គង់ សុភា អាយុ២៥ឆ្នាំ សង្កាត់ផ្សារកណ្តល ក្រុងប៉ោប៉ែត ខេត្តបន្ទាយមានជ័យ ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកធ្វើកំណត់ហេតុនិងត្រួតពិនិត្យរកឃើញថាម្ចាស់រថយន្តតូយ៉ូតា ឈ្មោះ ស៊ាន ម៉ៅ មានជាតិអាកុល 0.83 មីលីលីត្រខ្យល់ រីឯរថយន្តខូចខាតទាំងសងខាងត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីនៃច្បាប់ ។

មតិយោបល់