ឧត្តរមានជ័យ: បុរសជាកូនធម៌បានកាប់សម្លាប់ម៉ែធម៌ខ្លួនឯង យ៉ាងព្រៃផ្សៃ ដោយសារតែការស្តីបន្ទោសបន្តិចបន្តួច។ ហេតុការនេះកើតឡើង នាវេលាយប់រំលងអាធ្រាតឈានចូលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ ហើយត្រូវបានសមត្ថកិច្ច ធ្វើការស្រាវជ្រាវឃាត់ខ្លួនបានហើយកាលពីវេលាម៉ោង៩ យប់ថ្ងៃទី១៥ មីនា ២០១៧ នៅក្នុងភូមិអូរជីក ឃុំផ្អាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុបុរសជាឃាតករឈ្មោះ សិត សារ៉ាត់ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិត្រពាំងខ្យា ឃុំស្វាយអំពេ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ និងប្តីជនរងគ្រោះឈ្មោះ នឹប ប៊ុនខ្លី អាយុ៥១ឆ្នាំ បានឡើងភ្នំដើម្បីកាប់ឈើ ប៉ុន្តែបុរសជាឃាតកបានឆ្លៀតឳកាស មកផ្ទះមុនវិញមុន ដើម្បីរកពេលសម្លាប់ស្រ្តីរងគ្រោះឈ្មោះ ជុន ច្រឹប អាយុ៤៧ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ដោយឡែកកូនធម៌ដែលជាឃាតករ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យជាឃាតករ និងស្រីរងគ្រោះត្រូវជាម្តាយកូនធម៌ ដែលស្នាក់នៅជាមួយគ្នារយៈពេល៣ខែមកហើយ ដើម្បីឡើងភ្នំដងរ៉ែក កាប់ឈើគ្រញួង ជាមួយនិងប្តីស្រ្តីរងគ្រោះ។ ករណីនេះត្រូវបានបុរសជាឃាតករសារភាព ដោយសារចិត្តគំនុំពីការស្តីបន្ទោសថា បើចិញ្ចឹមសត្វឆ្កែវាស្គាល់ម្ចាស់ តែបើចិញ្ចឹមមនុស្សវិញ នៅថ្ងៃណាមួយវានឹងបែខាំ ម្ចាស់វិញមិនខាន់។ ម្យ៉ាងទៀតខ្លួនជំពាក់លុយស្រ្តីរងគ្រោះជាង ១លានរៀលផងដែរនោះ ក៏សម្រេចចិត្តកាប់ទៅលើស្រ្តីរងគ្រោះចំនួន ១២ពូថៅ។
បច្ចុប្បន្នសមត្ថកិច្ចបានកសាងសំណុំរឿងជនសង្ស័យ ទៅតុលាការអមសាលាដំបូងខេត្តឧត្តរមានជ័យ ចាត់ការតាមផ្លូវច្បាប់៕




មតិយោបល់