ព័ត៌មានជាតិ

ករណីម៉ូតូបុកគ្នាបណ្តាលអោយបុរស២នាក់ស្លាប់ នៅខេត្តមណ្ឌលគិរី…

មណ្ឌលគិរី:នៅថ្ងៃទី២៥ខែសីហា
ឆ្នាំ២០២៣ វេលាម៉ោង១១និង០០នាទី នៅចំណុច ភូមិពូឆប ឃ៉ំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី លើផ្លូវជាតិលេខ៧៦-៤ នៅចន្លោះគីឡូម៉ែត្រលេខ ២០/២១
មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើង រវាងម៉ូតូនិងម៉ូតូបុកគ្នា ក្នុងទិសដៅបញ្ច្រាសទិសគ្នាពីជើងទៅត្បូងបណ្ដាលអោយស្លាប់នៅកន្លែងកើតហេតុ។
១.អ្នកបើកបរម៉ូតូឈ្មោះ ខែល សូ ភេទប្រុសអាយុ១៩ ឆ្នាំជនជាតិព្នង មុខរបសិស្ស រស់នៅភូមិព្រះ ឃ៉ំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី (ស្លាប់នៅនិងកន្លែងកើតហេតុ) ។
បើកបរម៉ូតូម៉ាកyamahaអ៉ិចសិនថើ ពណ៍ខ្មៅ គ្មានស្លាកលេខ គ្មានពាក់មួកសុវត្ថិភាព គ្មានកញ្ចក់ ។
២.អ្នកបើកបរម៉ូតូឈ្មោះ ប៊ុន សាបិន ភេទប្រុស អាយុ១៧ ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិពូឈួល ឃុំស្រែហុយ ស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី (ស្លាប់នៅនិងកន្លែងកើតហេតុ) ។
បើកបរម៉ូតូម៉ាកHondaវ៉េវ ពណ៍ក្រហម ស្លាកលេខមណ្ឌលគិរី១A៧១-៩៩ គ្មានមួក គ្មានកញ្ចក់។
+មូលហេតុ : មកពីម៉ូតូអុិចស៊ែនធឺបើកបរមិនប្រកាន់ស្តាំល្បឿនលឿនផ្លូវកោងបណ្ដាលអោយបុកស្លាប់នៅនិងកន្លែងកើតហេតុ។
រីឯមធ្យោបាយត្រូវបានកម្លាំងជំនាញសណ្តាប់ធ្នាប់ធ្វើការដកហូតម៉ូតូយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ធបាលឃុំដាក់ដាំនៃអធិការដ្ធាននគរបាលស្រុកអូររាំង រងចាំចាត់ការតាមនីតិវិធីបន្ត ចំណែកឯសាកសពជនរងគ្រោះទាំងពីរត្រូវបានបញ្ចូនទៅមន្ទីពេទ្យបង្អែកខេត្តមណ្ឌលគិរី។

មតិយោបល់