ព័ត៌មានជាតិ

Update៖ រថយន្តក្រុមហ៊ុនK-Cement បុកពេញទំហឹងជាមួយរថយន្តធុនដ្រាពេញទំហឹង បុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម

សៀមរាបៈ លោក អធិការងស្រុកប្រាសាទបាគង បានប្រាប់Post Newsថាមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយបង្កដោយរថយន្តរបស់ក្រុមហ៊ុនស៊ីម៉ង់ត៍ K-Cement បានបុកជាមួយនឹងរថយន្តម៉ាកធុនដ្រា ពេញទំហឹងបណ្តាលឲ្យបុរសម្នាក់ដែលជាអ្នកបើកបររថយន្តធុនដ្រា ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ និង២៥នាទីល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦អា ភូមិត្រពាំងថ្នល់ ឃុំកន្ត្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

លោកអធិការរង បានបន្តទៀតថា រថយន្ត K-Cement ពាក់ស្លាកលេខ ព្រះសីហនុ 4A-2309 ចំណែករថយន្តធុនដ្រា បើកបរដោយបុរសម្នាក់ ឈ្មោះ លី គីមក្រូ ភេទប្រុស អាយុ៤៨ឆ្នាំ ស្នាក់នៅកំពង់ចាម ពាក់ស្លាកលេខ​ ភ្នំពេញ 2Z-1918។

ក្រោយកើតហេតុ មធ្យោបាយធ្វើដំណើរទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចនាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់។ ចំណែកសាកសពត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់