ព័ត៌មានជាតិ

បើកលឿនចាប់ហ្វ្រាំងមិនជាប់ជ្រុលទៅបុករថយន្តពីរគ្រឿង និងម៉ូតូឃ្លុបដឹកអីវ៉ាន់ពីរគ្រឿងទៀតរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែល បុរសម្នាក់បើករថយន្តដឹកស៊ីម៉ង់ត៍បើកក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនជាប់បណ្តាលឲ្យ ជ្រុលទៅបុករះរថយន្តពីរគ្រឿងនិងម៉ូតូឃ្លុបដឹកអីវ៉ាន់ពីរគ្រឿងទៀតដែលកំពុង ឈប់ចាំភ្លើងស្តុបបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៥០នាទីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្ដោយផ្លូវណតប្រ៊ីត ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាក ford ranger ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BE 0417 រថយន្តម៉ាក KIA monign ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BK 3109 និងម៉ូតូឃ្លុបដឹកឥវ៉ាន់ពីរគ្រឿងទៀត ដែលធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ហើយកំពុងតែឈប់រង់ចាំភ្លើងស្តុប ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ដឹកស៊ីម៉ង់ត៍ ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 3D-0493 បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿន ធ្វើដំណើរស្របទិសគ្នាមកពីក្រោយចាប់ហ្វ្រាំងមិនស៊ីជ្រុលទៅបុក និងម៉ូតូឃ្លុបដឹកអីវ៉ាន់ពីរគ្រឿងរុញបន្តទៅបុកនឹងរថយន្តម៉ាក KAI moining មួយគ្រឿង រួចបន្តទៅបុកនឹងរថយន្តម៉ាក ford ranger មួយគ្រឿងទៀត បណ្ដាលឲ្យរងការខូចខាតយ៉ាងរថយន្ត និងម៉ូតូឃ្លុបដឹកឥវ៉ាន់យ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ដោយភាគីខាងរថយន្តបង្កយល់ព្រមសងសំណងថ្លៃការខូចខាតទៅលើភាគីរថយន្តរងគ្រោះទាំងអស់ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

មតិយោបល់