ជំងឺមហារីក ជាជំងឺដ៏កាចសាហាវបំផុតដែលបានស្លាប់មនុស្សរាប់ពាន់នាក់ក្នុងមួយឆ្នាំៗ ហើយកត្តាចម្បងដែលបណ្តោលឲ្យកើតជំងឺនេះ គឺការទទួលទានរបបអាហារសម្បូរជាតិគីមី និងការរស់នៅក្នុងបរិស្ថានមិនល្អ។
ប៉ុន្តែបើយោងតាមគេហទំព័រ soha បានបង្ហាញថា អ្នកអាចសង្គ្រោះជីវិតឲ្យរួចផុតពីជំងឺមហារីកបាន ប្រសិនបើអ្នកដឹងពីរោគសញ្ញាដំបូងរបស់វា។ ខាងក្រោមនេះ គឺជារោគសញ្ញា៨ចំណុច តែអ្នកកុំមើលងាយឲ្យសោះ៖
១.ស្រកទម្ងន់មិនដឹងមូលហេតុ
ប្រសិនបើអ្នកស្រកទម្ងន់យ៉ាងឆាប់រហ័ស ដោយគ្មានមូលហេតុ បើទោះជាអ្នកខំទទួលទានអាហារបានគ្រប់គ្រាន់ និងគេងបានច្រើនម៉ោងក៏ដោយ អាចជារោគសញ្ញានៃជំងឺមហារីកសុដន់ សួត ថ្លើម និងពោះវៀនធំ។
២.ឧស្សាហ៍គ្រុនក្តៅ
អាការគ្រុនក្តៅ អាចកើតមាននៅពេលដែលមនុស្សឆ្លងមេរោគផ្តាសាយ ឬរលាកកន្លែងណាមួយនៃរាងកាយ។ ប៉ុន្តែប្រសិនបើអាការបែបនេះ កើតមានចំពោះអ្នកក្នុងរយៈពេលយូរមិនព្រមបាត់សោះ វាក៏អាចជាសញ្ញានៃជំងឺមហារីកគ្រាប់ឈាមផងដែរ។
៣.ងងុយគេង អស់កម្លាំងល្ហិតល្ហៃ
ទោះបីជាអ្នកបានគេងគ្រប់គ្រាន់ និងមិនបានធ្វើការងារធ្ងន់ឲ្យអស់កម្លាំងក៏ដោយ ប៉ុន្តែអ្នកអារម្មណ៍ថា ងងុយគេង អស់កម្លាំងល្ហិតល្ហៃ នេះជាសញ្ញាទូទៅនៃជំងឺមហារីក។
៤.ឧស្សាហ៍ដកដង្ហើមខ្លីៗ
អាការដកដង្ហើមខ្លីៗ រួមជាមួយការឈឺទ្រូង ក្អកធ្លាក់ឈាម គឺជារោគសញ្ញានៃជំងឺមហារីកសួត។ តែប្រសិនបើអាការបែបនេះកើតមានចំពោះអ្នកច្រើនជាង៦សប្តាហ៍ នោះអ្នកអាចប្រឈមមុខនឹងជំងឺមហារីកគ្រាប់ឈាម ឬក៏ជំងឺមហារីកបំពង់រំលាយអាហារ។
៥.ឧស្សាហ៍ហើមពោះ
អ្នកដែលឧស្សាហ៍ហើមពោះ ដោយគ្មានមូលហេតុ គឺអាចប្រឈមមុខនិងជំងឺមហារីកក្រពេញអូវែ។
៦.ឧស្សាហ៍ពិបាកលេបចំណីអាហារ
អាការឈឺបំពងក អាចកើតមាននៅពេលដែលអ្នកឈឺបំពង់ក ប៉ុន្តែប្រសិនបើអាការបែបនេះកើតមានក្នុងរយៈពេលយូរមិនព្រមបាត់សោះ អ្នកក៏អាចប្រឈមនិងជំងឺមហារីកបំពង់ក មហារីកប្រព័ន្ធរំលាយអាហារ និងមហារីកសួតដែរ។
៧.កើតលឿង
ជំងឺខាន់លឿង ឬគេនិយមហៅថា កើតលឿង អាចបង្កឲ្យស្បែក និងភ្នែករបស់អ្នកជំងឺ ប្រែពណ៌ទៅជាលឿង។ អាការបែបនេះ ជារោគសញ្ញាទូទៅ នៃជំងឺមហារីកថ្លើម មហារីកលំពែង និងមហារីកបំពង់ទឹកប្រមាត់។
៨.ហូរឈាមខុសប្រក្រតី
ការហូរឈាមតាមទឹកនោម គឺជាសញ្ញានៃការឆ្លងមេរោគក្នុងប្រព័ន្ធទឹកនោម ហើយវាក៏ជារោគសញ្ញានៃជំងឺមហារីកប្លោកនោម ឬជំងឺមហារីកតម្រងនោមផងដែរ។
ស្រដៀងគ្នានេះដែរ ការហូរឈាមតាមលាមក ក៏អាចជារោគសញ្ញានៃជំងឺមហារីកពោះវៀនធំ ហើយអាការក្អួតលាយឈាម អាចជារោគសញ្ញានៃជំងឺមហារីកសួត៕
មតិយោបល់