ព័ត៌មានជាតិ

ម៉ូតូហុងដាវ៉េវអ៊ី ពន្លះរថយន្តហ្វតធឺន័រ ស្លាកលេខ ភ្នំពេញ 2AX-9913កំពុងបត់ឆ្លងផ្លូវ ខ្ទេចយ៉ាងដំណំគ្មានអ្នកចាញ់អ្នកឈ្នះ!

ភ្នំពេញៈ យុវជន២នាក់ជិះម៉ូតូមួយគ្រឿងបោះពួយយ៉ាងលឿនមិនប្រយ័ត្ន ជ្រុលទៅបុករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកហ្វតធឺន័រ កំពុងបើកបរបត់ឆ្លងផ្លូវ បណ្តាលឲ្យរងការខូតខាតម៉ូតូនិងរថយន្តយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០ថ្ងៃត្រង់ ទី២ ខែមករា ឆ្នាំ២០១៩ ស្ថិតតាមបណ្តោយផ្លូវលេខ២៧៣ កែងផ្លូវបេតុង ភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

រថយន្តស៊េរីទំនើបនោះម៉ាកហ្វតធឺន័រស៊េរីឆ្នាំ២០១៨ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AX-9913 រងការខូចខាតបែកស្តុបនឹងកាងមុខផ្នែកខាងស្តាំ ចំណែកអ្នកបើកបរមិនបានស្គាល់អត្តសញ្ញាណ្ណនោះឡើយ។ រីឯម៉ូតូម៉ាកហុងដាវ៉េវអ៊ី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1I-5293 រងការខូចខាតមួយកំណាត់មុខ អ្នកបើកបរនិងអ្នករួមដំណើរពីក្រោយរងរបួសស្រាល។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុ រថយន្តខាងលើធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៧៣ ក្នុងទិសដៅពីលិចទៅកើត បត់ឆ្វេងឆ្លងផ្លូវទៅចូលផ្លូវបេតុង ខណៈពេលបត់កង់រថយន្តផ្នែកខាងមុខជិតផុតផ្លូវ២៧៣នៅប្រហែល២ម៉ែត្រប៉ុណ្ណោះ ស្រាប់តែមានម៉ូតូម៉ាកវ៉េវអ៊ីមួយគ្រឿង ជិះដោយយុវជន២នាក់ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៧៣ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន បានជ្រុលទៅបុកចំស្តុបនឹងកាងមុខផ្នែកខាងស្តាំរថយន្តបណ្តាលឲ្យបែកស្តុបនិងកាងមុខតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចមូលរដ្ឋានប៉ុស្តិ៍ទួលសង្កែ១បានចុះទៅដល់កន្លែងកើតហេតុធ្វើការវាស់វែងរួចយករថយន្តនឹងម៉ូតូដាក់អែបខាងធ្វើការសម្របសម្រួលគ្នាដោយយករថយន្តនិងមូតូទៅជួសជុលរៀងៗខ្លួនដើម្បីបញ្ចប់រឿងតែម្តង៕

មតិយោបល់