ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនយុវជនម្នាក់ ដកហូតថ្នាំញៀន១២កញ្ចប់តូច

ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ពន្ធ័នឹងករណីជួញដូរថ្នាំញៀនដោយខុសច្បាប់។ ការចាប់ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១និង៤៥នាទីយប់ ឈានចូលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចទល់មុខទូរទស្សន៍ ស៊ីធីអិន ផ្លូវជាតិលេខ៥ ក្រុម៣ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ រាជធានីភ្នំពេញ។

សមត្ថកិច្ចឲ្យបានដឹងថា ជនសង្ស័យមានឈ្មោះ សាំង ស៊ីហុង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករ ស្នាក់នៅបន្ទប់ជួល ក្រុម៨ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦។

មុនឈានដល់ការចាប់ឃាត់ខ្លួន សមត្ថកិច្ចបានចុះល្បាតក្នុងភូមិសាស្រ្ត បានប្រទះឃើញជនសង្ស័យ ក៏បានឃាត់ខ្លួនហើយក្នុងនោះដកហូតបាន ក្រាមពណ៌សថ្លា ចំនួន១២កញ្ចប់តូច,ឧបករណ៍សម្រាប់ប្រើប្រាស់មួយចំនួនទៀតផងដែរ។

ចប្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ន ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់