ភ្នំពេញៈ មកដល់ព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ លទ្ធផលរកឃើញហើយ ករណីបំផ្ទុះគ្រាប់បែកកែច្នៃប្លន់យកលុយពីទូATM របស់ធនាគារកាណាឌីយ៉ា នៅរបងមន្ទីរពេទ្យកុមារជាតិ ផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាធានីភ្នំពេញ តាំងពីម៉ោង១២និង៣០នាទីយប់ ថ្ងៃខែឆ្នាំដែលនេះ ។
ក្រោយពីកើតហេតុ នៅពេលយប់ភ្លាមៗនោះ កម្លាំងនគរបាល និងបុគ្គលិកធនាគារកាណាឌីយ៉ា មន្ត្រីជំនាញកោសល្យវិច័យបានចុះធ្វើការត្រួតពិនិត្យ ស្រាវជ្រាវដើម្បីកំណត់ថា ជាករណីឲ្យពិតប្រាកដ។ ប៉ុន្តែរហូតដល់ព្រឹកថ្ងៃកើតហេតុដដែល អស់រយៈពេល១០ម៉ោងជាង ក្រោយពីគណៈកម្មការចម្រុះទៅពិនិត្យមើលជាលើកទី២នៃទីតាំងទូAMT បានផ្ទុះ បានប្រមូលកម្ទេចកម្ទីនៃវត្ថុតាងគ្រាប់បែកកែច្នៃ ធ្វើឲ្យសមត្ថកិច្ចជំនាញទទួលបានតម្រុយខ្លះហើយ ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រោយពេលកើតហេតុភ្លាមៗ បុគ្គលិករបស់ធនាគារកាណាឌីយ៉ា បានមកចាក់សោទូATM វាយលេខកូដសម្ងាត់ ចុចគន្លឹះសម្ងាត់ និងមានតែមសម្ងាត់ការពារសុវត្ថិភាពមួយទៀត ដែលមានរចនាសម្ព័ន្ធសន្តិសុខរក្សាការពារទ្រព្យសម្បត្តិជនអតិថិជនយ៉ាងល្អ ។
ក្រោយពីសមត្ថកិច្ចបានឆែកកាមេរ៉ាសុវត្ថិភាព បានឈានចូលទៅឃាត់ខ្លួនជនសង្ស័យ ជាអ្នកយកគ្រាប់បែកកែច្នៃ យកទៅដាក់បំផ្ទុះប្លន់ទូAMT របស់ធនាគារកាណាឌីយ៉ាខាងលើ។
ជាក់ស្តែងក្រោយពីត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាព ឃើញមានមនុស្សចូលទៅខាងក្នុងទូATM កាណាឌីយ៉ានៅរបងមន្ទីរពេទ្យកុមារជាតិ នៅម៉ោង១២ជាង រួចចាកចេញដើរឆ្លងផ្លូវសហព័ន្ធរុស្ស៊ីទៅរបងវិទ្យាស្ថានបច្ចេកទេសកម្ពុជា ដែលហៅកាត់តិចណូ ដោយយកសម្ភារៈទៅដាក់ខាងនោះ បន្ទាប់មកមានការផ្ទុះកើតឡើងតែម្តង ។
ចំពោះករណីផ្ទុះទូATM ធនាគារកាណាឌីយ៉ា នៅរបងមន្ទីរពេទ្យកុមារជាតិក្នុងយប់កើតហេតុខាងលើនេះ មិនទាន់មានការបំភ្លឺនិងបញ្ជាក់ពីសមត្ថកិច្ចពាក់ព័ន្ធនៅឡើយទេ ដោយពេលនេះសមត្ថកិច្ចកំពុងដុតដៃដុតជើងធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា។
តាមមតិប្រជាពលរដ្ឋពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់បាននិយាយតៗគ្នាថានេះជាករណីវាយប្លន់លុយតាមម៉ាស៊ីនទូATM និងនិយាយថា ផ្ទុះទូATM ជាលើកទី១នៅកម្ពុជា គ្មានមូលហេតុ៕
មតិយោបល់