ព័ត៌មានជាតិ

នារីដៃឆើត លួចកាបូបលុយគេក្នុងផ្សារសាន់ហាន់បានហើយ តែគេចមិនផុតពីសមត្ថកិច្ច

ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទួលសង្កែ សហការជាមួយនិងសន្តិសុខផ្សារសាន់ហាន់ ធ្វើការចាប់ខ្លួនបាន បន្ទាប់ពីនារីជនសង្ស័យរូបនេះបានធ្វើសកម្មភាពលួចកាបូបលុយគេ បានសម្រេចហើយព្យាយាមគេចខ្លួន ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១និង៥០នាទី ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ក្នុងផ្សារសាន់ហាន់ទួលសងែ្ក ផ្លូវលេខ៦២R ក្រុម១៤ ភូមិទួលសងែ្ក សងា្កត់ទួលសងែ្ក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យដែលឃាត់ខ្លួនបានខាងលើមានឈ្មោះ សាន ស៊ីថា ភេទស្រី អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ក្រុម១០ ភូមិទួលគោក សង្កាត់ទួលសងែ្ក ។

បន្ទាប់ពីកើតហេតុភ្លាមៗ កម្លាំងនគរបាលប៉ុស្តិ៍ទួលសង្កែ ដែលមានភារកិច្ចយាមទូមាស បានសហការជាមួយសន្តិសុខផ្សារសាន់ហាន់ ឈានទៅឃាត់ខ្លួនជនសង្ស័យបានភ្លាមៗផងដែរ ដោយធ្វើការដកហូតបាន ការបូបលុយ ដែលមានលុយនៅខាងក្នុង ចំនួន ៧០០,០០០រៀល ជារបស់ជនរងគ្រោះឈោ្មះ យ៉ុន រ៉ាទី ភេទស្រី អាយុ ២៨ឆ្នាំ យកបានមកវិញ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចនាំមកកាន់ប៉ុស្តិ៍ទួលសង្កែ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់