ព័ត៌មានជាតិ

ខេត្តមណ្ឌលគិរី ពុលស្រាសទៀតហើយ !

មណ្ឌលគិរី: ប្រជាពលរដ្ឋ១០នាក់មានអាការៈវិលមុខក្អួតចង្អោសង្ស័យពុលស្រាសនៅភូមិពូទុង ឃំុចុងផ្លាស់ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ។

លោកអធិការរងស្រុកកែវសីម៉ាបានប្រាប់ Post News ថា ឃំុចុងផ្លាស់បានរាយការណ៍ថា កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ នៅភូមិឃំុខាងលេីមានមនុស្សស្លាប់ម្នាក់ ។

លោកបានបន្តថា មានបងប្អូនជិតខាងបានមកកំដរបុណ្យសពប្រមាណជាង១០នាក់ ។ ពេលនោះក្រុមគ្រួសារសពបានទិញស្រាសចំនួន៣០លីត្រ ដេីម្បីអោយបងប្អូនអ្នកកំដរសពផឹក ។ លុះដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ បានស្លាប់ម្នាក់ទៀត ពេលនោះអ្នកកំដរបុណ្យសពក៍នៅកំដរទៀត រហូតថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧វេលាម៉ោង៦ជាង កម្លាំងនគរបាលប៉ុស្តិ៍បានទទួលដំណឹងពីក្រុមគ្រួសាររងគ្រោះមកថាមានមនុស្សចំនួន១០នាក់វិលមុខក្អួតចង្អោសង្ស័យពុលស្រា ។ នៅពេលនោះដែរក្រុមគ្រួសារជនរងគ្រោះទាំងនោះក៍បាននាំគ្នាបញ្ជូនមកពេទ្យបង្អែកខេត្តមណ្ឌលគិរី ។ ពេលមកដល់ពេទ្យខេត្តឈ្មោះ សាន បាននាំជនរងគ្រោះចំនួន៩នាក់ទៅព្យាបាលនៅពេទ្យកំពង់ចាម នៅសល់ម្នាក់ដេកនៅពេទ្យខេត្ត ។ នៅវេលាម៉ោង៣ទៀបភ្លឺមានរថយន្តសង្រ្គោះបន្ទាន់របស់ពេទ្យខេត្តបានបញ្ជូនជនរងគ្រោះដែលនៅសល់ម្នាក់ទៀតទៅដល់ពេទ្យខេត្តកំពង់ចាមក៍ដាច់ខ្យល់ស្លាប់ភ្លាមៗ ដោយពេទ្យកំពង់ចាមមិនទាន់ នឹងបានជួយសង្រ្គោះផង ។

លោកបានបន្តទៀតថា ជនរងគ្រោះស្លាប់ថ្ងៃទី១មានឈ្មោះ ភួង តាក់ ភេទប្រុស អាយុ៥៧ឆ្នាំ ជនរងគ្រោះស្លាប់ថ្ងៃទី២ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ មានឈ្មោះ ញឹប បុិច ភេទប្រុស អាយុ៣៤ឆ្នាំ ថ្ងៃទី៣ស្លាប់ម្នាក់ទៀតថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង៣ទៀបភ្លឺនៅខេត្តកំពង់ចាម ឈ្មោះ តាន់ ណាល់ ភេទប្រុសអាយុ៣៣ឆ្នាំ ជនរងគ្រោះទាំង៣នាក់ស្នាក់នៅភូមិឃំុកេីតហេតុខាងលេី ។ ជនរងគ្រោះកម្រិតស្រាលរួមមាន ៖
០១,ឈ្មោះសូ រប៊ែ ភេទប្រុស អាយុ៣២ឆ្នាំ
០២,ឈ្មោះ ឌៀប តាក់ ភេទប្រុស អាយុ២៥ឆ្នាំ
០៣,ឈ្មោះ ភួង គឹមសាន ភេទប្រុស អាយុ៣៨ឆ្នាំ
០៤,ឈ្មោះ ភួង សុជា ភេទប្រុស អាយុ២៣ឆ្នាំ
០៥,ឈ្មោះ ភួង សុខវឿន ភេទប្រុស អាយុ៣៥ឆ្នាំ
០៦,ឈ្មោះ នា ភេទប្រុស
០៧,ឈ្មោះ ឆ្ដោ ភេទប្រុស
០៨,ឈ្មោះ វិត ភេទប្រុស
០៩,ឈ្មោះ សល់ ភេទប្រុស
១០,ឈ្មោះ រក្សា ភេទប្រុស

បច្ចុប្បន្នជនរងគ្រោះទាំង១០នាក់ មានសភាពធូរស្រាលឡេីងវិញហេីយ ត្រូវបានសមត្ថកិច្ចសាកសួរធ្វើកណត់ហេតុ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

មតិយោបល់