ព័ត៌មានអន្តរជាតិ

អាមេរិក នឹងលក់គ្រឿងសព្វាវុធ ក្នុងទំហំដ៏ធំទៅឲ្យកោះតៃវ៉ាន់

អាមេរិកៈ រដ្ឋបាលលោក ដូណាល់ ត្រាំ គ្រោងនឹងលក់សព្វាវុធយ៉ាងច្រើន សម្រាប់កោះតៃវ៉ាន់ ក្នុងនោះរួមមានទាំងប្រព័ន្ធគ្រាប់រ៉ុក្កែត និងមីស៊ីលប្រឆាំងនាវា ដើម្បីការពារពីការគំរាមគំហែងរបស់ក្រុងប៉េកាំង។ នេះបើយោងតាមរយៈ សារព័ត៌មាន reuter ចេញផ្សាយនោថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧។

ប្រភពពីក្រុមមន្រ្តី បានអះអាងថា ការលក់សព្វាវុធនេះ ត្រូវបានរំពឹងទុកថា នឹងមានទំហំធំជាងរដ្ឋបាលលោកអូបាម៉ាទៅទៀត ប៉ុន្តែមិនទាន់មានការបញ្ជាក់អំពីទំហំទឹកប្រាក់ ដែលរដ្ឋបាលទាំងពីរព្រមព្រៀងគ្នា សម្រាប់ការទិញ និងលក់អាវុធនោះនៅទ្បើយទេ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ រដ្ឋបាលប្រធានាធិបតី លោក ត្រាំ មានគោលបំណងចង់ដំណើរលក់វាជាខ្លាំង ប៉ុន្តែនឹងត្រូវប្រើរយៈពេលជាច្រើនខែ ឬអាចធ្វើទៅបាននៅឆ្នាំក្រោយទៀត ព្រោះដើម្បីប្រាកដថា សេតវិមានអាចយកឈ្នះឧបសគ្គ ដោយរួមមានទាំងការព្រួយបារម្ភ អំពីភាពរសើបរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង លើកោះតៃវ៉ាន់ ជាហេតុនាំឲ្យបង្កផលប៉ះពាល់ដល់ការធានាឲ្យមានកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពដូចជា កិច្ចប្រឹងប្រែងដើម្បីបញ្ឈប់ការបាញ់មីស៊ីលផ្លោងឆ្លងទ្វីបពីសំណាក់កូរ៉េខាងជើងជាដើម៕

មតិយោបល់