ព័ត៌មានជាតិ

បុរសម្នាក់សង្ស័យរំលោភក្មេងស្រីមិនបានសម្រេច បែកធ្លាយដល់ក្រុមគ្រួសារប្តឹងចាប់ចូលប៉ុស្តិ៍

កំពង់ស្ពឺ: បុរសម្នាក់ត្រូវបានគេសង្ស័យថា បានប៉ុនប៉ងរំលោភសេពសន្ថវៈទៅលើក្មេងស្រីម្នាក់ មិនបានសំរេច ត្រូវក្រុមគ្រួសារតាមទាន់ប្តឹងសមត្ថកិច្ច ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩និង១០នាទីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ នៅភូមិត្រពាំងត្រោក ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

ភ្នាក់ងារ Post News បានអោយដឹងថា ជនសង្ស័យមានឈ្មោះ យា យ៉ែម ភេទប្រុស​ អាយុ៥៦ឆ្នាំ នៅភូមិឃុំខាងលើ ជនរងគ្រោះឈ្មោះ ស ឆ ភេទស្រីអាយុ៨ឆ្នាំ នៅភូមិត្រពាំងត្រោក ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដើម្បីសាកសួរនៅប៉ុស្តិ៍នគរបាលភូមិត្រពាំងត្រោក ៕

មតិយោបល់