ហេតុផល១០យ៉ាងដែលគួរវិនិយោគនៅកម្ពុជានាពេលនេះ នេះបើយោងតាមគេហទំព័រ PROPERTY REPORTY។
១. សេដ្ឋកិច្ចរីកចម្រើនឆាប់រហ័ស
កម្ពុជាស្ថិតក្នុងចំណោមប្រទេសមួយ មានកំណើនសេដ្ឋកិច្ច ឆាប់រហ័សនៅអាស៊ីអាគ្នេយ៍ ដែលមានអត្រាកំណើន GDP ៦.៩ ភាគរយ។ ការកើនឡើងនេះត្រូវបានគេពឹងថានឹងនៅតែបន្តរហូតដល់ឆ្នាំ ២០១៨ ដែលត្រូវបាន ទ្រទ្រង់ដោយវិស័យអចលនទ្រព្យ វិស័យសំណង់និង វិស័យកាត់ដេរ ។នេះបើយោងតាមរបាយការណ៍ធនាគារ ពិភពលោក។
២. កំណើនវិនិយោគក្រៅប្រទេស
ការនិយោគដោយផ្ទាល់ពីបរទេសសរុបនៅកម្ពុជាក្នុងឆ្នាំ ២០១៦ ចំនួន ២.១៥ ពាន់លានដុល្លារអាមេរិចដែល ចំនួននេះកើនឡើង ២៥ ភាគរយបើធៀបទៅនឹងឆ្នាំ ២០១៥។
៣. វិស័យអចលទ្រព្យទាក់ទាញវិនិយោគិនបរទេស
វិស័យអចលនទ្រព្យ ធនាគារ និងផលិតកម្ម ជាវិស័យធំៗទាក់ទាញវិនិយោគិនបរទេសនៅកម្ពុជាក្នុងឆ្នាំ ២០១៦ ហើយក្នុងនោះវិស័យអចលនទ្រព្យមានចំណូលសរុប ៣៧០ លានដុល្លារអាមេរិចស្មើនឹង ១៧.២ ភាគរយ នៃចំណូលវិនិយោគដោយផ្ទាល់ពីបរទេសសរុប។
៤. មានជម្រើសច្រើនសម្រាប់អ្នកទិញផ្ទះ
វិស័យខុនដូនឹង បន្ថែមរហូតដល់ ២៤,៥៣៣ យូនីតនៅឆ្នាំ ២០២០ ហើយខុនដូប្រមាណ ៨,០០០ យូនីត នឹងត្រូវបញ្ចប់ក្នុងឆ្នាំ ២០១៧ ជាមួយនឹងការបន្ថែម ១៣,០០០ យូនីតនៅឆ្នាំ ២០១៨ ខាងមុខនេះ។
៥. ស្ថេរភាពតម្លៃ
ជាមធ្យមតម្លៃខុនដូកើនឡើងពីត្រីមាសមួយទៅត្រីមាសមួយចំនួន ១ ភាគរយនៅត្រីមាសទី ៤ ក្នុងឆ្នាំ ២០១៦ នេះបើយោងតាមរបាយការណ៍ CBRE ។
៦. កំណើនលំនៅដ្ឋានលំដាប់ខ្ពស់
តាមការព្យាករណ៍របស់ CBRE គម្រោងអគារខុនដូលំដាប់ខ្ពស់នឹងតាងឲ្យ ៣៤ ភាគរយនៃចំនួនផ្គត់ផ្គង់ខុនដូ សរុបនៅឆ្នាំ ២០១៨ ។
៧. មានចំណងមិត្តភាពរឹងមាំជាមួយប្រទេសចិន
កាលពីខែតុលា ប្រទេសចិនសន្យាផ្តល់ជំនួយ ២ ពាន់លានដុល្លារអាមេរិច វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និង ផ្តល់ជំនួយដល់ប្រទេសកម្ពុជា។ ដោយមានជំនួយពីបរទេស ឆាប់ៗនេះកម្ពុជានឹងមានមហាវិថីដែលចំណាយប្រមាណជា ១.៩ ពាន់លានដុល្លារអាមេរិចភ្ជាប់ពីភ្នំពេញ ទៅក្រុងព្រះសីហនុ។
៨. អាចនឹងជោគជ័យលើវិស័យអចលនទ្រព្យ
វិស័យអចលនទ្រព្យនៅកម្ពុជាបានកើនឡើងចំនួន ៩.៥ ភាគរយនៅឆ្នាំ ២០១៦ នេះបើយោងតាមរបាយការណ៍ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) ។
៩. ជាឋានសួគ៌សម្រាប់ភ្ញៀវទេសចរ
កម្ពុជាបានទាក់ទាញភ្ញៀវទេសចរមកទស្សនាប្រមាណ ៥ លាននាក់ នៅឆ្នាំ ២០១៦ ដែលពីមួយឆ្នាំ ទៅមួយឆ្នាំចំនួនភ្ញៀវទេសចរបរទេសកើនឡើង ៥ ភាគរយ នេះបើតាមតួលេខផ្លូវការរបស់រដ្ឋាភិបាល។
១០. ជាកន្លែងដ៏ល្អបំផុតសម្រាប់និវត្តជន
ឆ្នាំ ២០១៧ កម្ពុជាឋិតនៅលំដាប់លេខមួយលើពិភពលោកជាកន្លែងល្អបំផុតសម្រាប់និវត្តជនបរទេស សម្រាកលម្ហែកាយ ៕
មតិយោបល់