ព័ត៌មានជាតិ

ស្ត្រីវ័យចំណាស់ម្នាក់ សង្ស័យជំងឺធ្វើទុក្ខធ្លាក់ពីលើផ្ទះ បាក់ដៃបែកក្បាលរបួសធ្ងន់

ភ្នំពេញៈ ស្ត្រីវ័យចំណាស់ម្នាក់ បានធ្លាក់ពីលើជាន់ទី២ ផ្ទះរបស់គាត់ បណ្តាលឲ្យរងរបួសបាក់ដៃឆ្វេង និងបែកក្បាល យ៉ាងធ្ងន់ធ្ងរ ផ្អើលទាំងកណ្តាលយប់។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១និង៤៥នាទី យប់ ឈានចូលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ ចំណុចផ្ទះលេខ១៣៦E0 ផ្លូវលេខ១៣៤ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

បើតាមប្រសាសន៍ឪពុកស្ត្រីរងគ្រោះ បានឲ្យដឹងថា រឿងនេះមិនមាន អ្នកណាមកធ្វើបាបគាត់ទេ។ ការធ្លាក់មកនេះ ប្រហែលជាគាត់វង្វេង ដើរទៅធ្លាក់មកក្រោម ដោយខ្លួនឯង ព្រោះកូនស្រីគាត់ មានជំងឺសតិមិនល្អ ឧស្សាហ៍ធ្វើទុក្ខ ហើយយប់នេះ កូនចៅភ្លេចចាក់សោជាន់ខាងលើ ទើបកើតមានរឿងដូច្នេះ។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ និងបានហៅរថយន្តសង្រ្គោះ ដឹកស្ត្រីរងគ្រោះ ទៅសង្គ្រោះបន្ទាន់មន្ទីរពេទ្យកាល់ម៉ែត្រ ដើម្បីព្យាបាល៕

មតិយោបល់