ភ្នំពេញៈ កាលពីវេលាម៉ោង ១២ និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ មានករណីផ្ទុះសេខ្សែភ្លើង បណ្ដាលឲ្យផ្អើលពលរដ្ឋមួយភូមិ ស្ថិតនៅសង្កាត់បឹងជំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ សំណាងល្អ មិនបណ្ដាលឲ្យមនុស្សរងរបួសនោះទេ។
ករណីនេះ ក៏មានការអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យសមត្ថកិច្ចផងដែរ ប៉ុន្តែមិនបានប្រើប្រាស់ទឹកទេ ដោយសារប្រជាពលរដ្ឋ បានយកបំពង់ពន្លត់អគ្គិភ័យបាញ់រលត់អស់ទៅហើយ៕
មតិយោបល់