ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យក្មេងប្រុសម្នាក់ស្លាប់

កោះកុងៈ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ នាវេលាម៉ោង ១និង៣០នាទីរសៀល ចំណុចក្នុងភូមិគគីជ្រុំ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង បង្កឡើងដោយរថយន្តបុកនឹងម៉ូតូ ក្នុងទិសដៅបញ្រ្ចាស់ទិសគ្នា។

ជនរងគ្រោះឈ្មោះ មិច ឆ្លាត ភេទប្រុស អាយុ ១៣ឆ្នាំ មានទីលំនៅភូមិគគីជ្រុំ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកឯអ្នកបើកបរថយន្តម៉ាក ហ្វត ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AZ-4568 ពុំស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់។

បច្ចុប្បន្នសពរងគ្រោះ បានប្រគល់ជូនក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាង បានយកមករក្សាទុក នៅអធិការដ្ឋានស្រុក ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕

មតិយោបល់