ព័ត៌មានជាតិ

ហៅកង់បីជិះទៅផឹកស៊ីក្នុងហាងខារ៉ាអូខេរួចគ្មានលុយ ម្ចាស់ហាងចាក់សោម៉ូតូកង់បីជាប់

ភ្នំពេញៈ បុរសម្នាក់បានហៅកង់បីជិះទៅផឹកស៊ីក្នុងហាងខារ៉ាអូខេមួយកន្លែង តាំងពីម៉ោង១យប់រហូតទល់ភ្លឺ ហើយអត់មានលុយឲ្យម្ចាស់ហាងខារ៉ាអូខេ ត្រូវបានម្ចាស់ហាងដកហូតម៉ូតូកង់បី ក្រោយមកប្រពន្ធម្ចាស់ម៉ូតូកង់បីបានមកប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលទួលសង្កែជួយអន្តរាគមន៍ កាលពីវេលាម៉ោង៩និង១៥នាទីព្រឹក ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ ។

ម្ចាស់កង់បីបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគេបានរត់ម៉ូតូតាមដងផ្លូវនាងគង់ហិន ស្រាប់តែបុរសខាងលើបានហៅកង់បីគាត់ជិះ ឲ្យជួយឌុបគាត់ទៅម្តុំផ្លូវលេខ៧០ ភូមិទួលគោក ខណ្ឌទួលសង្កែ នៅពេលទៅដល់នោះ បុរសខាងលើបានហៅរូបគាត់ឲ្យចូលទៅហាងខារ៉ាអូខេ ដើម្បីផឹកស៊ីជាមួយគាត់ តែគាត់មិនបានផឹកស៊ីជាមួយទេ ដោយគាត់បានផឹកតែបាកាស មួយកំប៉ុង រួចមកគាត់ក៏បានអង្គុយចាំជិតមួយម៉ោង។ ពេលនោះ រូបគាត់បានទៅហៅបុរសខាងលើ ឲ្យជួយគិតថ្លៃម៉ូតូកង់បីមក តែបែបជាបុរសខាងលើ បាននិយាយថា ឲ្យចាំតិចសិនទៅចាំគាត់ឲ្យ។

ក្រោយមករូបគាត់ក៏បានទៅដេកនៅលើកង់បី ស្រាប់តែងើបមកក៏បានទៅរកបុរសខាងលើម្តងទៀត នៅពេលចូលទៅដល់ ក៏បានឃើញនៅលើតុសិនតែម្ហូបពេញតុ និងមានស្រីជាច្រើននាក់ទៀត ហើយរូបគាត់បានប្រាប់ទៅបុរសខាងលើឲ្យគិតលុយ រួចនៅ បុរសនោះក៏បានប្រាប់ទៅវិញថា គាត់គ្មានលុយឲ្យទេ ពេលលឺដូចនេះ ម្ចាស់ហាងខារ៉ាអូខេបានចាក់សោម៉ូតូកង់បីគាត់ទុក ដោយម្ចាស់ហាងបានប្រាប់ថា យកលុយមកសងថ្លៃម្ហូបអាហារសិនមកបានគាត់ឲ្យ ។

ក្រោយពីប្រពន្ធម្ចាស់កង់បីបានដាក់ពាក្យបណ្តឹងរួចមក បុរសខាងលើ បានយល់ព្រមសងលុយទៅឲ្យម្ចាស់ម៉ូតូកង់បីវិញ ដោយបុរសខាងលើ បានប្រាប់ថា ឲ្យចាំគាត់រយៈពេលកន្លះម៉ោងសិនទៅ តែភាគីខាងម្ចាស់ម៉ូតូកង់បីមិនព្រម ក្រោយមកបុរសខាងលើបាននិយាយប្រាប់ថា រូបគាត់ឈ្មោះ អ៊ុក សុជាតិ ភេទ ប្រុស អាយុ ៣៨ឆ្នាំ មុខរបរ ទាហាន ង៧០ ស្នាក់នៅភូមិរោងចក្រ សង្កាត់ភ្នំពេញថី្ម ខណ្ឌសែនសុខ គឺជាកូនផ្កាយ៣ ម្នាក់ ។

ប្រពន្ធម្ចាស់ម៉ូតូកង់បីបានបន្តទៀតថា បើគាត់ជាកូនផ្កាយ៣ មែននោះ គួរណាតែដោះស្រាយរឿងនេះហើយ តាមពិតគាត់មិនមែនជាកូនផ្កាយ៣អីនោះទេ គាត់គឺមនុស្សបោកប្រើគេទេ។

ក្រោយមកភាគីខាងម៉ូតូកង់បីយល់ព្រមទៅជាមួយនឹងបុរសខាងលើ ទៅយកប្រាក់ចំនួន ១៧៥ដុល្លារ ដើម្បីសងថ្លៃម្ហូបអាហារ នឹងថ្លៃស្រាបៀគេ៕

photo_2016-05-13_11-01-13 photo_2016-05-13_11-01-14 photo_2016-05-13_11-01-15 photo_2016-05-13_11-01-17 photo_2016-05-13_11-01-18 photo_2016-05-13_11-01-05 photo_2016-05-13_11-01-04 photo_2016-05-13_11-01-03

មតិយោបល់