ព័ត៌មានជាតិ

ថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន បន្តដំណើរចុះជួបសំណេះសំណាលប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែង

ភ្នំពេញ: នៅថ្ងៃទី២៦ ខែកក្កដានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តដំណើរចុះទៅខេត្តស្ទឹងត្រែង ដើម្បីសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋនៅទីនោះ និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។

គួរបញ្ជាក់ផងដែរថា យុទ្ធនាការចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋទូទាំង២៥ រាជធានី-ខេត្ត ដែលចាប់ផ្តើមពីខេត្តបាត់ដំបងតទៅ។ ហើយកាលពីសប្តាហ៍មុន សម្តេចបានចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋ៤ខេត្តរួចទៅហើយ ក្នុងនោះ មានខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប និងកំពង់ធំ៕

មតិយោបល់