ព័ត៌មានជាតិ

បើកម៉ូតូមិនប្រយត្ន័ទៅបុករថយន្តពេញទំហឹង បណ្តាលឲ្យស្លាប់២នាក់មួយប៉ប្រិចភ្នែក!

កណ្តាលៈ គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយម៉ូតូសេ១២៥ ជិះឌុបគ្នា២នាក់ ក្នុងល្បឿនលឿន មិនប្រយត្ន័ ទៅបុករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពេញទំហឹង បណ្តាលឲ្យបុរស២នាក់ ស្លាប់បាត់បង់ជីវិតភ្លាមៗមួយប៉ប្រិចភ្នែកយ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៤០នាទី រសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ ៣១-៣២ចំណុចភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

គ្រោះថ្នាក់ចរាចរណ៍នេះ គឺបង្កឡើងដោយម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FU-9700 បើកបរឈ្មោះ មុំ សុផានិត ភេទប្រុស រស់នៅភូមិត្រពាំងមន្រ្តី ស្រុកបន្ទាយមាស ខេត្តកំពត ស្លាប់បាត់បង់ជីវិត និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះ ជឹម រិទ្ធី ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិស្រែរណូងស្រុកត្រាំកត់ ខេត្តតាកែវ (ស្លាប់យ៉ាងអាណោចអាធ័ម) បើកបរម៉ូតូក្នុងទិសដៅពីត្បូងទៅជើង បានបើកទៅបុកជាមួយ រថយន្តម៉ាកហ៊ីដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-5649 ទិសដៅពីជើងទៅត្បូងពេញទំហឹង បណ្តាលឲ្យជនរងគ្រោះទាំង២នាក់ស្លាប់យ៉ាងអាណោចអាធ័ម។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលមូលដ្ឋាន បានចុះមកធ្វើការវាស់វែង នាំយករថយន្តរួមនិងម៉ូតូយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ធ្វើការរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់។ចំណែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់