ព័ត៌មានជាតិ

ស៊យធំ! រថយន្តហ៊ីយ៉ាន់ដាយ បុកពីក្រោយរថយន្តឡិចស៊ិស LX470 ស្លាកលេខ ភ្នំពេញ 2AH-8730 ខ្ទេចយ៉ាងដំណំ

ភ្នំពេញ: រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ហ្វ្រាំងមិនស៊ីជ្រុលទៅបុករថយន្តឡិចស៊ិស LX470 ស្លាកលេខ ភ្នំពេញ 2AH-8730 ដែលកំពុងឈប់ឲ្យរថយន្ត១គ្រឿងទៀតឆ្លងកាត់ ខូចខាតទាំងសងខាង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រសៀល​ ថ្ងៃទី២៨​ ខែមករា​ ឆ្នាំ២០១៩ចំណុចស្តុបលើផ្លូវជាតិលេខ៥ ទល់មុខORKIDE VILLA ក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ក្បាលរថយន្តពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ព្រះសីហនុ3A-6017​ ។ ចំណែករថយន្តរងគ្រោះម៉ាក ឡិចស៊ីស LX470 ពណ៌ស ពាក់ស្លាកលេខ 2AH-8730​។

តាមប្រភពព័ត៌ពីកន្លែងកើតហេតុឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តទាំង២គ្រឿងបើកស្របទិសគ្នា តាមបណ្តោយផ្លូវជាតិលេខ៦ ទិសដៅពីជើងទៅត្បូង ដោយរថយន្តឡិចស៊ីស LX470 បើកមុខ រថយន្តហ៊ីយ៉ាន់ដាយបើកក្រោយ។ លុះមកដល់ចំណុចកើតហេតុ រថយន្តឡិចស៊ីស LX470 បានបន្ថយល្បឿនឈប់ ដើម្បីឲ្យរថយន្តមួយគ្រឿងមិនចាំម៉ាកឆ្លងផ្លូវ ភ្លាមៗនោះស្រាប់តែរថយន្តហ៊ីយ៉ាន់ដាយដែលបើកពីក្រោយជាន់ហ្វ្រាំងមិនស៊ីជ្រុលទៅបុកពីក្រោយរថយន្តឡិចស៊ីស បណ្តាលឲ្យខូចខាតទាំងសងខាងតែម្តង។

ក្រោយពេលកើតហេតុភាគីទាំងសងខាងសម្របសម្រួលគ្នានៅកន្លែងកើតហេតុ៕

មតិយោបល់