ព័ត៌មានជាតិ

ស្រឡាញ់គ្នា៣ឆ្នាំ ធ្លាប់រួមរក្ស័ជាច្រើនដង ចុងក្រោយបែកធ្លាយថាមានប្រពន្ធ ទើបមកប្តឹងសមត្ថកិច្ចឲ្យជួយ

ភ្នំពេញៈ ស្រលាញ់គ្នា៣ឆ្នាំធ្លាប់រួមរក្ស័ជាមួយគ្នាជាញឹកញាប់ ចុងក្រោយខាងស្រីដឹងថាបងមានប្រពន្ធ ហើយប្តឹងប៉ូលិសប៉ុស្តិ៍ស្ទឹងមានជួយឲ្យចាប់ខ្លួន។

ការចាប់ឃាត់ខ្លួនបុរសខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជយ័ ខណ្ឌមានជយ័ រាជនីភ្នំពេញ។

តាមការរៀបរាប់ពីនារីរងគ្រោះមានឈ្មោះ មាំង រដ្ឋា អាយុ២៦ឆ្នាំ ស្នាក់បន្ទប់ជួល នៅចំណុចផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជយ័ ខណ្ឌមានជយ័ មុខរបរកម្មកររោងចក្រ បានឲ្យដឹងថា រូបនាងនិងគូរស្នេហ៏ដែលជាជនសង្ស័យមានឈ្មោះ ង្ស ចិត្រា អាយុ២៤ឆ្នាំ ស្នាក់បន្ទប់ជួលក្បែរគ្នា មុខរបរជាងសំណង់បានមានទំនាក់ទំនងស្នេហាជាមួយគ្នា រយៈពេល៣ឆ្នាំមកហើយពោលគឺពីឆ្នាំ២០១៤។

ហើយក៏ធ្លាប់រួមរក្ស័ជាមួយគ្នាជាញឹកញាប់ផងដែរ ដោយបុរសជាគូរស្នេហ៏ខាងលើ បានអះអាងថារូបគេនៅកម្លោះចែសពុំទាន់មានប្រពន្ធកូនទេ ធ្វើឲ្យនាងខំទុកចិត្តទុកប្រាណលះបង់កាយបរិសុទ្ធជូនបង។

លុះបែកធ្លាយថាខាងប្រុសមានប្រពន្ធកូន ទើបនៅយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ ខាងស្រីរៀបចំអន្ទាក់ហៅខាងប្រុសមកដេកក្នុងបន្ទប់ជួលរបស់នាងរួមរក្ស័បាន២ដងទៀត ត្រូវក្រុមគ្រួសារខាងស្រីប្តឹងសមត្ថកិច្ចឲ្យចាប់វាយខ្នោះ យកមកសាកសួរនៅប៉ុស្តិ៍ស្ទឹងមានជយ័ចាត់ការតាមនិតិវិធីច្បាប់តែម្តង៕

https://youtu.be/Du46shSZKRM

មតិយោបល់