តាកែវ: លោកអធិការស្រុកអង្គរបុរី បានប្រាប់ Post News ថា ពិតជាមានករណីកុមារ៤នាក់លង់ទឹកស្រះស្លាប់ក្នងភូមិឃុំរបស់លោកពិតប្រាកដមែន ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣និង២០នាទីរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិមូង ឃុំព្រៃផ្គាំ ស្រុកអង្គរបុរី ខេត្តតាកែវ ។
លោកអធិការស្រុកអង្គរបុរី បានបន្តថា ក្មេង៤នាក់ដែលលង់ទឹកស្រះស្លាប់នោះរួមមាន ៖
កុមារារងគ្រោះទី១មានឈ្មោះ សុខ ផានិត ភេទប្រុស អាយុ៤ឆ្នាំ មានឪពុកឈ្មោះ ឆាយ រស់ និងម្តាយឈ្មោះ ឈឹម ណាក់
កុមារារងគ្រោះទី២មានឈ្មោះ សុខ លាប ភេទប្រុស អាយុ៤ឆ្នាំ មានឪពុកឈ្មោះ អាប់ ម៉ៅ និងម្តាយឈ្មោះ មាស ខុម
កុមារារងគ្រោះទី៣មានឈ្មោះ សុខ ហេង ភេទប្រុស អាយុ៤ឆ្នាំ មានឪពុកឈ្មោះ អាប់ ម៉ៅ និងម្តាយឈ្មោះ មាស ខុម
កុមារីរងគ្រោះទី៤មានឈ្មោះ រឿន ស្រីយ៉ា ភេទស្រី អាយុ៣ឆ្នាំ មានឪពុកឈ្មោះ ស៊ែម ប៊ុនធឿន និងម្តាយឈ្មោះ លាក់ សុខន
កុមារទាំង៤នាក់បានចុះលេងទឹក និងលង់ស្លាប់ក្នុងស្រះទឹកស្អាតរបស់ឈ្មោះ ឈុន សារិន ស្ថិតក្នុងភូមិមូង ឃុំព្រៃផ្គាំ ស្រុកអង្គរបុរី ខេត្តតាកែវ ។
លោកអធិការស្រុកអង្គរបុរី បានបន្តទៀតថា ក្រោយពីធ្វើកំណត់ហេតុនិងធ្វើកោសលវិច័យឃើញថាកុមាររងគ្រោះទាំង៤នាក់ពិតជាស្លាប់ដោយសារលង់ទឹកស្រះពិតប្រាកដមែន រួចសមត្ថកិច្ចបានប្រគល់សាកសពឲ្យក្រុមគ្រួសារកុមាររងគ្រោះទាំង៤នាក់ធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់