ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា បានចូលហ្វឹឹកហាត់ជាមួយក្រុមជម្រើសជាតិជាថ្មីហើយ ក្រោយវិលមកពីក្លឹប Fujieda MYFC នៅជប៉ុន កាលពីម្សិលមិញុ។
ជម្រើសជាតិកម្ពុជា នឹងមានជំនួបមិត្តភាពមួយដ៏ធំ តទល់និងក្រុមភ្ញៀវឥណ្ឌា នាថ្ងៃទី២២ ខែមីនា ខាងមុខ។ ក្រុមដែលដឹកនាំដោយគ្រូថ្មី Leonardo Lius បានប្រមូលផ្តុំជាង១សប្តាហ៍រួចហើយ ដោយក្នុងនោះមានការផ្លាស់ប្តូរសមាសភាពមួយចំនួន និងហៅតារាឆ្នើម CV11 និង ធារី ចន្ថាប៊ីន មកវិញផងដែរ។
ខាងក្រោមនេះជាទិដ្ឋភាពនៃការហ្វឹកហាត់កាលពីល្ងាចមិញ៖
មតិយោបល់