ព័ត៌មានជាតិ

មើលរឿងសិចច្រើន ធ្វើឲ្យខ្សោយសមត្ថភាពផ្លូវភេទ?

តាមប្រភពពីព័ត៌មាន Metro បានឲ្យដឹងថា ការមើលវីដេអូអាសអាភាសច្រើនពេក អាចធ្វើឲ្យអាអូនតូចរបស់បុរសលែងឡើងរឹង នៅពេលរួមភេទជាមួយដៃគូ។ ការសិក្សារស្រាវជ្រាវថ្មីមួយបានរកឃើញថា ការមើលរឿងសិចច្រើនពេក អាចធ្វើឲ្យមានបញ្ហាផ្លូវភេទ ជាពិសេសបញ្ហាពាក់ព័ន្ធនឹងការឡើងរឹងប្រដាប់ភេទបុរសតែម្តង។

អ្នកស្រាវជ្រាវបានឲ្យក្រដាសសំនួរ អំពីការរួមភេទទៅនារីចន្លោះអាយុ ២០ដល់ ៤០ឆ្នាំ ដែលអ្នកជម្ងឺនៅគ្លីនិកព្យាបាលទឹកម៉ូត្ររបស់កងទ័ព។ ក្រដាសសំនួរនេះដែរ ក៏ត្រូវបានចែកជូនដល់អ្នកជំងឺបុរសចំនួន ៣១២នាក់ ដែលស្ថិតនៅអាយុដូចទៅនឹងនារីផងដែរ។ ជាលទ្ធផលដែលទទួលបាន គឺពិតជាមានការកត់សម្គាល់យ៉ាងខ្លាំងទៅលើបុរស។ ខាងនារីមិនសូវមានបញ្ហាទេ។ មានបុរស៤% ក្នុងចំណោមបុរសដែលគេសាកសួរ ចូលចិត្តប្រើដៃ ខណៈពេលមើលរឿងសិច ជាងរួមភេទជាមួយដៃគូ។

តែយ៉ាងណា បើនិយាយពីចំពោះនារីវិញ គឺមិនសូវមានការប៉ះពាល់នោះទេ ទោះបីជាមើលរឿងប្រភេទនេះច្រើនក៏ដោយ។ លទ្ធផលស្រាវជ្រាវនេះ ត្រូវបានធ្វើបទបង្ហាញនៅក្នុងកិច្ចប្រជុំវិទ្យាសាស្ត្រប្រចាំឆ្នាំលើកទី១១២ នៃសមាគមផ្លូវទឹកម៉ូត្រអាមេរិក។ វាបានផ្អែកទៅលើការសាកសួរទៅលើបុរសនិងនារី អំពីទម្លាប់នៃការមើលរឿងសិចរបស់ពួកគេ។

មតិយោបល់