ព័ត៌មានជាតិ

កសិករម្នាក់ញៀនថ្នាំ បែកគំនិតកាន់ឈើជ្រុង ទៅលួចម៉ូតសិស្សសាលា ត្រូវសមត្ថកិច្ចចាប់បាន

កណ្តាល: យុវជនម្នាក់ដែលជាកសិករ ញៀនគ្រឿងញៀនខ្លាំងពេកបែកគំនិតទៅលួចម៉ូតូសិស្សស្រីវ័យ១៦ឆ្នាំ​ម្នាក់ ដើម្បីទៅទិញថ្នាំជក់ វេលាម៉ោង០៤និង២០នាទី រសៀលថ្ងៃទី១៧ ខែមីនា២០១៧ នៅចំណុច មុខវត្តព្រែកតាដួង ក្នុងភូមិព្រែកតាដួង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រាះឈ្មោះ អាន បញ្ញា ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិព្រែកបិ ឃុំកោះធំ(ខ) ស្រុកកោះធំ ខេត្តកណ្ដាល។
ជនសង្ស័យឈ្មោះ ហេង ចាន់ហ៊ាង (ហៅ សីហា) ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិស្វាយតាមេឃ ឃុំកោះធំ(ខ) ស្រុកកោះធំ ខេត្តកណ្ដាល។ សម្ភារ:បាត់បង់ម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល1Q-7215 ដែលមានលេខតួ និងលេខម៉ាស៊ីន9045541។

សភាពរឿងហេតុ កាលពីពេលវេលាកើតហេតុខាងលើ ជនសង្ស័យ ហេង ចាន់ហ៊ាង បានដើរចេញពីផ្ទះរបស់ខ្លួនមកលេង នៅក្នុងវត្តព្រែកតាដួង ភូមិព្រែកតាដួង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។ ពេលនោះស្រាប់តែជនសង្ស័យ បានឃើញជនរងគ្រោះ អាន បញ្ញា និងមិត្តភក្ដិស្រីម្នាក់ទៀត នៅអង្គុយលេងក្រោមដើម
ពោធិ៍ ខាងមុខវត្តព្រែកតាដួង ដោយចតម៉ូតូ ជាប់និងសោរទុកចោលក្បែរខ្លួន ខណ:នោះជនសង្ស័យដែលជាអ្នកញៀនថ្នាំគ្មានលុយទិញគ្រឿង
ញៀនជក់ បានបែកគំនិតលួចយកម៉ូតូនោះ ក្រោយគិតរួចជនសង្ស័យបានកាន់ដំបងឈើជ្រុង ០១កំណាត់ ដើរទៅរកម៉ូតូជនរងគ្រោះ ហើយឡើងជិះពីលើម៉ូតូ ពេលនោះជនរងគ្រោះ បានមកប្រតាយប្រតប់ យកម៉ូតូវិញតែត្រូវជនសង្ស័យស្រែកខ្លាំងៗ និងច្រានឲ្យដួលរួចបញ្ឆេះម៉ូតូជិ:ទៅបាត់
តែម្ដង។

លុះនៅព្រឹកថ្ងៃទី១៨ខែឆ្នាំដដែលជនរងគ្រោះ បានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍រដ្ឋបាលព្រែកថ្មី។ ក្រោយពីទទួលពាក្យបណ្ដឹង សមត្ថកិច្ចជំនាញ ស្រុកសហការជាមួយប៉ុស្ដិរដ្ឋបាលព្រែកថ្មី និងប៉ុស្ដិ៍កោះធំ(ខ) បានចុះធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ឈានទៅកំណត់បានមុខសញ្ញាជនសង្ស័យ។ លុះនៅថ្ងៃទី ២០ ខែមីនា ឆ្នាំ២០១៧នេះ ទើបសមត្ថកិច្ចស្រាវជ្រាវ រកចាប់ជនសង្ស័យបាន នៅចំណុចផ្ទះរបស់ខ្លួន ក្នុងភូមិស្វាយតាមេឃ ឃុំកោះធំ(ខ) ស្រុកកោះធំ ខេត្តកណ្ដាល ពេលដែលជនសង្ស័យ ទើបត្រឡប់មកពីរាជធានីភ្នំពេញវិញ។

ជនសង្ស័យត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីសាកសួរ បន្តចាត់ការតាមនីតិវិធី។ នៅចំពោះមុខសមត្ថកិច្ចជន
សង្ស័យ ហេង ចានហ៊ាង បានសារភាពថា ខ្លួនពិតជាបានលួចយកម៉ូតូ ០១គ្រឿង របស់ជនរងគ្រោះពិតប្រាកដមែន ដោយពេលលួចបានខ្លួនបានកាច់ស្លាកលេខបោះចោល ហើយយកទៅលក់ និងបញ្ចាំ នៅឯរាជធានីភ្នំពេញ តែគ្មានអ្នកទិញក៏យកទៅឲ្យគេស៊ីគ្រឿង បានលុយ៥០$ យកទៅជក់គ្រឿងញៀនអស់ ដោយឡែកម៉ូតូក្រោយពេលស៊ីគ្រឿងរួចហើយ ក៏ទុកចោលក្បែរសាលារៀនមួយកន្លែង ក្នុងរាជធានីភ្នំពេញតែម្ដង៕

 

//www.youtube.com/watch?v=8dzIKsHJd7Y&feature=youtu.be

មតិយោបល់